ឈប់បារម្ភទៀតទៅ លោកអ្នកដែលមានអារម្មណ៍ងងុយគេង នៅពេលរសៀលដែលពួកគេកំពុងសិក្សា ឬធ្វើការ ភាគច្រើនតែងតែពឹងផ្អែកលើកាហ្វេCoffee
ទោះបីជាពួកគេដឹងហើយថា ប្រសិនបើទទួលទានកាហ្វេជាញឹកញាប់ពេក នឹងផ្តល់ផលមិនល្អចំពោះសុខភាពជាមិនខាន។
ដូច្នេះអ្នកគួរតែងាកមកប្រើជម្រើសផ្សេងវិញដែលមានប្រយោជន៍ជាងនេះ
- ទី១៖ បន្លែ ផ្លែឈើ ដែលមានវីតាមីនសេ (C) ដូចជា ផ្លែត្របែក ក្រូច ពេលរាងកាយអស់កម្លាំង ប្រយោជន៍ពីវីតាមីនសេ នឹងជួយប្រឆាំងភាពតានតឹង និងទុក្ខកង្វល់បាន ។
- ទី២៖ ធញ្ញជាតិ ៖ ដូចជា សណ្តែក ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និង ធ្វើឱ្យស្រស់ថ្លាបាន។ អាហារប្រភេទនេះ សម្បូរដោយប៉ូតាសស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះ ក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ ។
- ទី៣៖ ផ្លែឈើដែលមានជាតិក្រូមីញ៉ូម ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបង្កើនថាមពលដល់រាងកាយ ដែលអាចជួយបន្ថយភាពងងុយគេង ងោកងុយបានយ៉ាងល្អដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម មានជាតិស្ករម៉ូលេគុលទោលច្រើន ជួយជំរុញភាពស្រស់ស្រាយដល់រាងកាយ ថែមទាំងងាយស្រួលរំលាយ ទើបរាងកាយអាចទាញយកថាមពលទៅប្រើប្រាស់បានភ្លាមៗ និងពុំមានគ្រោះថ្នាក់ចំពោះរាងកាយ។ លោកអ្នកអាចទទួលទានផ្លែប៉ោម ជំនួសកាហ្វេនៅពេលព្រឹកក៏បាន ។
- ទី៤៖ គ្រាប់ធញ្ញជាតិ ដូចជា សណ្តែក ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និងធ្វើអោយស្រស់ថ្លាបាន។ អាហារប្រភេទនេះ សម្បូរដោយ
ប៉ូតាសស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ ៕
ទោះបីជាពួកគេដឹងហើយថា ប្រសិនបើទទួលទានកាហ្វេជាញឹកញាប់ពេក នឹងផ្តល់ផលមិនល្អចំពោះសុខភាពជាមិនខាន។
ប៉ូតាសស្យូម និងម៉ាញេស្យូម។ ក្រៅពីនេះក៏ជាប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ ៕