ភាពជោគជ័យថ្មីនេះ ជាមោទនភាពមួយដែលជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ផ្តល់តម្លៃដល់ផ្លែល្ពៅដែលធ្លាប់ធ្លាក់ចុះ ព្រមទាំងជួយជំរុញលើកទឹកចិត្តយុវជនដទៃទៀត ឱ្យខិតខំប្រឹងប្រែងក្នុងការបង្កើតអ្វីដែលថ្មីៗ ផ្តល់ផលប្រយោជន៍ដល់សង្គមជាតិថែមទៀតផង៕
បន្ទាប់ពីល្បី និងទទួលបានការគាំទ្រខ្លាំងពីបណ្តាញសង្គមហ្វេសបុកមក ប្អូនបានធ្វើការសុំទោសចំពោះអតិថិជន ដែលបានខលមក ហើយខ្លួនមិនបានទទួល ដោយសារមានអតិថិជនច្រើនខលមក ដោយរូបគេបានសរសេរសុំការអធ្យាស្រ័យពីអតិថិជន លើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖
ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសូមអធ្យាស្រ័យផងរាល់ការទទួលទូរស័ព្ទ(ជាង ២០០០លេខ បានខលមកខ្ញុំលើកមិនទាន់ទេ)ពីពុកម៉ែបងប្អូនទូទាំងប្រទេស🙏🙏ថែមទាំងតាមរយៈការឆាត និងComment ជាដើម🙏។ ខ្ញុំគឺកំពុងនិងតែញ៉ាប់ដៃញ៉ាប់ជើងដើម្បីផលិតមីល្ពៅនេះដើម្បីឲ្យបងប្អូនបានភ្លក់រសជាតិថ្មីនិងផលិតផលថ្មីក្នុងស្រុកយើង។ ហើយក៏អរគុណសម្រាប់ការ Like and Share របស់បងប្អូន🙏🙏ខ្ញុំនិងខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបងប្អូនបានភ្លក់ទាំងអស់គ្នា។ សូមអរគុណ
No comments:
Post a Comment