Wednesday, 30 January 2019

ក្តៅៗ !! អតីត​មន្ត្រី​យោធា​វេណេស៊ុយអេឡា អំពាវនាវឲ្យ​អាមេរិក​ផ្តល់ជំនួយ និងអាវុធ​ដល់ពួកគេ ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល......

     វ៉ាសុីនតោន៖ នៅថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ អតីតកងទ័ពវេណេស៊ុយអេឡា បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បំពាក់អាវុធដល់ពួកគេ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចាត់ទុកថា សំណើរបស់ខ្លួគឺដើម្បីស្វែងរកសេរីភាព។
លោក ខាឡូស ហ្គីលឡិន ម៉ាទីណែស (Carlos Guillen Martinez) និងលោក ចូស៊ូ អ៊ីដាលហ្គោ អាហ្សួចេ (Josue Hidalgo Azuaje) ជាអតីតកងទ័ពវេណេស៊ុយអេឡា និងកំពុងនៅជ្រកកោននៅក្រៅប្រទេសបានបា្រប់ CNN ថាពួកគេចង់បានជំនួយយោធា និងអាវុធពីសហរដ្ឋអាមេរិក យកទៅផ្គត់ផ្គង់ដល់កងទ័ពមួយចំនួន នៅក្នុងប្រទេសវេណេស៊ុយអេឡា។ អ្នកទាំង២បន្ថែមទៀតថា ខ្លួនអាចទំនាក់ទំនងជាមួយកងទ័ពរាប់រយនាក់ ដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងអាចអំពាវនាវឱ្យកងទ័ពក្នុងស្រុក ងើបឡើងបះបោរប្រឆាំងនឹងរបបដឹកនាំលោក ម៉ាឌូរ៉ូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
         ថ្លែងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Guillen Martinez បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមជាកងទ័ពវេណេស៊ុយអេឡា យើងបានដាក់សំណើឱ្យសហរដ្ឋអាមេរិក ផ្ដល់ជំនួយដល់ពួកយើង ដើម្បីឱ្យយើង មានលទ្ធភាពរំដោះប្រជាជនវេណេស៊ុយអេឡា»។ បន្ថែមពីលើនេះ លោក Azuaje ក៏បានបញ្ជាក់ដូច្នេះថា ពួកលោកមិនមែនត្រូវការជំនួយពីអាមេរិកតែមួយគត់នោះទេ ពោលគឺលោកចង់បានការគាំទ្រពីប្រេស៊ីល កូឡុំប៊ី និងប៉េរូ រួមទាំងបងប្អូនយើងទាំងអស់ ងើបឡើងប្រឆាំងរបបផ្ដាច់ការ។
គួរជម្រាបថា ការស្នើសុំជំនួយយោធាខាងលើ កើតមានឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានព្រមានរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បើសិនជាហ៊ានប៉ះពាល់មេបក្សប្រឆាំងលោក Juan Guaidó នោះទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុត។ មិនតែប៉ុណ្ណោះ លោក Bolton ក៏បានជម្រុញឱ្យយោធាវេណេស៊ុយអេឡាឈប់គាំទ្រលោក ម៉ាឌូរ៉ូ និងជួយជ្រោមជ្រែងការផ្ទេរអំណាចដោយសន្តិវិធីឱ្យលោក Guaidó៕


No comments:

Post a Comment

គណនេយ្យ​Facebookមួយសួររកគ្រូពេទ្យដែរកំពង់តែចាក់ថ្នាំអោយអ្នកជំង.........

Heng SiveMey 35 mins  ·  ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ 😝 មុននេះបន្តិចគណនេយ្យFacebookខាងលើបាន...