Wednesday, 6 February 2019

វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

តើនិងមានអ្វីកើតឡើងនៅពេលដែល សហភាពអឺរ៉ុបកដប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាឬហៅកាត់ថា(EBA)?


សមាគមវាយនភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាម បាន​ប្តេជ្ញាថា ​នឹងជំរុញទំហំនាំចេញក្នុងឆ្នាំ២០១៩ ឲ្យ​បាន​៤០ពាន់លានដុល្លារ។
សារព័ត៌មាន Vietnam News បាន​ចុះផ្សាយកាលពីម្សិលមិញថា​ ការហ៊ាន​ដាក់​គោលដៅ​នាំចេញរបស់​សមាគមនេះរហូតដល់​៤០ពាន់លានដុល្លារ ដោយសារមើលឃើញពី​ភាពជោគជ័យកាលពីឆ្នាំ២០១៨កន្លងទៅ។​ ទំហំ​នៃការនាំចេញផលិត​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់​របស់​វៀតណាម​នៅឆ្នាំ២០១៨ មាន​៣៦ពាន់លាន​ដុល្លារ ដែល​កើនឡើង១៦ភាគរយ បើធ្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៧។
ប្រភពដដែល ឲ្យ​ដឹងថាកំណើននៃការនាំចេញនេះ​អាចនឹង​ជួយឲ្យ​វៀតណាមក្លាយ​ជាប្រទេសមួយក្នុង​ចំណោមប្រទេសដែល​​នាំចេញផលិតផល​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់ធំជាងគេបំផុតលើ​ពិភពលោក៕​

No comments:

Post a Comment

គណនេយ្យ​Facebookមួយសួររកគ្រូពេទ្យដែរកំពង់តែចាក់ថ្នាំអោយអ្នកជំង.........

Heng SiveMey 35 mins  ·  ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ 😝 មុននេះបន្តិចគណនេយ្យFacebookខាងលើបាន...