ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ😝
Benefits For Readers
Friday, 15 February 2019
Sunday, 10 February 2019
ក្តៅៗ Update៖ ! ឃាត់ខ្លួនជនសង្ស័យបង្កៃគ្រាប់បែកនៅប៉ោយប៉ែត បានហើយ……
បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានហេតុការណ៌បង្កៃគ្រាប់បែក បង្កៃចោលក្នុង កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ។ ។ យ៉ាងណាមិញសម្ថកិច្ចជំនាញកំពង់តែរកវិធីដើម្បី យកវាចេញ ដោយ ចុចបំផ្ទុះចោលក្នុងបន្ទប់ការិយាល័យតែម្តង និងបញ្ជៀសបញ្ហាផ្សេងៗ យ៉ាងណាមិញ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ជនសង្ស័យម្នាក់
យកទៅសួរនាំ ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមប្រភពបន្តថា សង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ មានអាយុ៣៩ឆ្នាំ ភេទប្រុស មានស្រុក ស្រុកកំណើតជំរុំសាយធូ ព្រំដែន ដំបូងឡើយ បុរសនេះបានចូលទៅក្នុងបន្ទប់ទឹកឲ ក្នុងកាស៊ីណូហើយពេល ចេញមកវិញ កាន់ឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះ ក្រោយមកសន្តិសុខក្រុមហ៊ុន បានហែកទើបបានឃើញមិនស្រួល ក៌អោយយកមកបោះខាងក្រៅ ចុងក្រោយត្រូវសម្ថកិច្ចចុចបំផ្ទុះចោល ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម
យកទៅសួរនាំ ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមប្រភពបន្តថា សង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ មានអាយុ៣៩ឆ្នាំ ភេទប្រុស មានស្រុក ស្រុកកំណើតជំរុំសាយធូ ព្រំដែន ដំបូងឡើយ បុរសនេះបានចូលទៅក្នុងបន្ទប់ទឹកឲ ក្នុងកាស៊ីណូហើយពេល ចេញមកវិញ កាន់ឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះ ក្រោយមកសន្តិសុខក្រុមហ៊ុន បានហែកទើបបានឃើញមិនស្រួល ក៌អោយយកមកបោះខាងក្រៅ ចុងក្រោយត្រូវសម្ថកិច្ចចុចបំផ្ទុះចោល ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម
Friday, 8 February 2019
ក្តៅៗ! រូបនារីដែលមានស្បែកខ្មៅ ពេលនេះគឺស្គាល់គណនីហ្វេសបុកនាងហើយ រូបពិតគឺស្អាតខ្លាំងណាស់ (មានរូបភាព)
កាលពីពេលថ្មីៗនេះ មានរូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសបុក និងបានធ្វេីការស៊ែរតៗគ្នាជាច្រេីន ដោយមាននារី ៤រូបយ៉ាងស្រស់ស្អាតឈរថតរួមគ្នា ក្នុងនោះដែរ អ្វីដែលគួរឲ្យទាក់ទាញនោះគឺ មាននារីម្នាក់មានរ៉ូបពណ៌ ផ្កាឈូក បែរជាមានសប្បុរខ្មៅក្រឹបទៅវិញ។
ដោយឡែក រូបភាពមួយសន្លឹកនេះ គឺបានថតនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានសប្ដាហ៍មុននេះ ។ តាមពិតទៅ ចំពោះរូបភាពដែលមានការចាប់អារម្មណ៍ពីមហាជនជាខ្លាំងនោះ គឺជាការកាត់តកែច្នៃតែប៉ុណ្ណោះ ដោយនារីនៅក្នុងរូបនេះ ការពិតមានសម្បុរស ថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។
ដោយឡែក រូបភាពមួយសន្លឹកនេះ គឺបានថតនៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានសប្ដាហ៍មុននេះ ។ តាមពិតទៅ ចំពោះរូបភាពដែលមានការចាប់អារម្មណ៍ពីមហាជនជាខ្លាំងនោះ គឺជាការកាត់តកែច្នៃតែប៉ុណ្ណោះ ដោយនារីនៅក្នុងរូបនេះ ការពិតមានសម្បុរស ថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។
Wednesday, 6 February 2019
តិចនិចក្នុងការរៀនភាសាចិនឆាប់ចេះ
ភាសាចិនគឹជាភាសាទីពីរបន្ទាប់ពីភាសាអង់គ្លេសដែរពិភពលោកទទួលស្គាល់។
ការរៀនភាសាចិនតើអ្នកបានជួបនិងការលំបាកអ្វីខ្លះ?
តោះរៀនពីគន្លឹះចំនួន3ចំណុចដែរធ្វើអោយការរៀនរបស់អ្នកឆាប់ចេះ.........។
ទី១. ត្រូវរៀនពីមូលដ្ឋានគ្រឹះ ស្រះព្យញ្ជនះ និង សម្លេងអាន
វាមានការពិបាកក្នុងការចងចាំបន្តិចតែបើរៀនមើលវារាល់ថ្ងៃទៅនោះអ្នកនិងមានការចងចាំដែរមិនអាចភ្លេចឡើយ (ទាំងសរសេរនិងការបញ្ចេញសម្លេង)
ទី២. រៀនស្គាល់ពីគំនូសប៊ីច
រៀនសរសេអក្សរយ៉ាងតិច(១០០ទៅ២០០ដងក្នុងមួយថ្ងៃព្រោះថាការសរសេរនិងជួយយើងអោយចាំបានច្បាស់ យូៗទៅអ្នកនិងឆាប់ចាប់បានលឿន។
ការសរសេរអក្សចិនគឺ ចាប់ពីលើមកក្រោម ទាញពីឆ្វេងមកស្តាំ។
ទី៣. ត្រូវឧហ្សាណ៏រំលឹកជារៀងរាល់ថ្ងៃ ត្រូវកំណត់ពេលវេលា យកល្អនៅ ម៉ោង ៥ ទៅម៉ោង ៦ល្ងាច
ការរៀនភាសាចិនតើអ្នកបានជួបនិងការលំបាកអ្វីខ្លះ?
តោះរៀនពីគន្លឹះចំនួន3ចំណុចដែរធ្វើអោយការរៀនរបស់អ្នកឆាប់ចេះ.........។
ទី១. ត្រូវរៀនពីមូលដ្ឋានគ្រឹះ ស្រះព្យញ្ជនះ និង សម្លេងអាន
វាមានការពិបាកក្នុងការចងចាំបន្តិចតែបើរៀនមើលវារាល់ថ្ងៃទៅនោះអ្នកនិងមានការចងចាំដែរមិនអាចភ្លេចឡើយ (ទាំងសរសេរនិងការបញ្ចេញសម្លេង)
ទី២. រៀនស្គាល់ពីគំនូសប៊ីច
រៀនសរសេអក្សរយ៉ាងតិច(១០០ទៅ២០០ដងក្នុងមួយថ្ងៃព្រោះថាការសរសេរនិងជួយយើងអោយចាំបានច្បាស់ យូៗទៅអ្នកនិងឆាប់ចាប់បានលឿន។
ការសរសេរអក្សចិនគឺ ចាប់ពីលើមកក្រោម ទាញពីឆ្វេងមកស្តាំ។
ទី៣. ត្រូវឧហ្សាណ៏រំលឹកជារៀងរាល់ថ្ងៃ ត្រូវកំណត់ពេលវេលា យកល្អនៅ ម៉ោង ៥ ទៅម៉ោង ៦ល្ងាច
វៀតណាម កំណត់ទិសដៅនាំចេញសម្លៀកបំពាក់ឲ្យបាន៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩
វៀតណាម កំណត់ទិសដៅនាំចេញសម្លៀកបំពាក់ឲ្យបាន៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩
តើនិងមានអ្វីកើតឡើងនៅពេលដែល សហភាពអឺរ៉ុបកដប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាឬហៅកាត់ថា(EBA)?
តើនិងមានអ្វីកើតឡើងនៅពេលដែល សហភាពអឺរ៉ុបកដប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាឬហៅកាត់ថា(EBA)?
សមាគមវាយនភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាម បានប្តេជ្ញាថា នឹងជំរុញទំហំនាំចេញក្នុងឆ្នាំ២០១៩ ឲ្យបាន៤០ពាន់លានដុល្លារ។
សារព័ត៌មាន Vietnam News បានចុះផ្សាយកាលពីម្សិលមិញថា ការហ៊ានដាក់គោលដៅនាំចេញរបស់សមាគមនេះរហូតដល់៤០ពាន់លានដុល្លារ ដោយសារមើលឃើញពីភាពជោគជ័យកាលពីឆ្នាំ២០១៨កន្លងទៅ។ ទំហំនៃការនាំចេញផលិតវាយនភ័ណ្ឌនិងសម្លៀកបំពាក់របស់វៀតណាមនៅឆ្នាំ២០១៨ មាន៣៦ពាន់លានដុល្លារ ដែលកើនឡើង១៦ភាគរយ បើធ្រៀបធៀបទៅនឹងឆ្នាំ២០១៧។
ប្រភពដដែល ឲ្យដឹងថាកំណើននៃការនាំចេញនេះអាចនឹងជួយឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញផលិតផលវាយនភ័ណ្ឌនិងសម្លៀកបំពាក់ធំជាងគេបំផុតលើពិភពលោក៕
ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ តុលាការថៃកោះហៅលោក ប្រាយុទ្ធ ទៅបំភ្លឺជុំវិញ...............
ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ តុលាការថៃកោះហៅលោក ប្រាយុទ្ធ ទៅបំភ្លឺជុំវិញ...............
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា, អភិបាលក្រុងបាងកក Aswin Kwanmuang និងសមាជិកនៃគណៈកម្មការទទួលបន្ទុកផ្នែកបរិស្ថានថៃ ត្រូវបានគេកោះហៅឲ្យទៅស្រាយបំភ្លឺនៅតុលាការរដ្ឋបាលកណ្តាលនៅថ្ងៃទី៧ ខែកុម្ភៈ ពាក់ព័ន្ធនឹងវិបត្តិខ្យល់កខ្វក់ PM2.5 ដែលជះឥទ្ធិពលលើក្រុងបាងកករយៈពេលជិត ២ ខែកន្លងទៅនេះ។
ការកោះហៅរបស់តុលាការនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅបណ្តឹងពីសមាគមបញ្ឍប់បម្រែបម្រួលអាកាសធាតុ (SGWA) និងប្រជាជនបាងកកចំនួន ៤១ នាក់។ អ្នកដាក់ពាក្យបណ្តឹងចោទប្រកាន់មន្ត្រីគ្រាក់ៗទាំងនោះថា មិនយកចិត្តទុកដាក់លើបញ្ហាផ្សែងពុល ដោយអះអាងថា ពួកគេបរាជ័យក្នុងការអនុវត្តច្បាប់សុខភាពសាធារណៈនិងបរិស្ថានដើម្បីគ្រប់គ្រងកម្រិត PM2.5 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។
យោងតាមបណ្តឹងដដែលនេះ ការព្រងើយកន្តើយរបស់មន្ត្រីក្នុងការដោះស្រាយវិបត្តិខ្យល់កខ្វក់នេះ បានបង្ខំឲ្យសាលារៀន និងក្រុមហ៊ុនជាច្រើនបិទទ្វារជាបណ្តោះអាសន្ន។ ប្រជាជនមួយចំនួនមានបញ្ហាសុខភាពផ្លូវដង្ហើម ហើយសេដ្ឋកិច្ចថៃទទួលរងផលប៉ះពាល់ថែមទៀតផង។ លើសពីនេះ ភ្ញៀវទេសចរហាក់ស្ទាក់ស្ទើរនឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ក្រោយពីទទួលដំណឹងពីបញ្ហាគុណភាពខ្យល់។
ប្រធានសមាគមបញ្ឍប់បម្រែបម្រួលអាកាសធាតុ (SGWA) លោក Srisuwan Janya បានប្រាប់សារព័ត៌មាន The Nation ថា លោកនឹងរៀបចំភស្តុតាងដែលបង្ហាញពីការធ្វេសប្រហែសរបស់រដ្ឋាភិបាលទាក់ទិននឹងបញ្ហាខ្យល់កខ្វក់ និងស្នើឲ្យតុលាការចេញបញ្ជាឲ្យមន្ត្រីដែលត្រូវចោទប្រកាន់ទាំងនោះ ដាក់ចេញវិធានការថ្មីដើម្បីទប់ទល់នឹងប្រភពនៃការបំពុលខ្យល់។ លោកថា ទាំងអ្នកដុតចម្ការអំពៅ និងអ្នកទិញអំពៅដែលដុតរួចគួរតែប្រឈមនឹងការដាក់ពិន័យ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាពាណិជ្ជកម្មថៃបានព្រមានថា ប្រសិនបើវិបត្តិផ្សែងពុលពុំត្រូវបានដោះស្រាយឲ្យមានប្រសិទ្ធភាព ហើយនៅតែបន្តក្នុងរយៈពេលវែងនោះ សេដ្ឋកិច្ចថៃនឹងត្រូវខាតបង់ក្នុងចន្លោះពី ១០ ពាន់លានបាត (៣១៩,៧ លានដុល្លារ) ទៅ ១៥ ពាន់លានបាត (៤៧៩,៥) ក្នុងមួយខែ ។ ការប៉ាន់ស្មាននេះគឺធ្វើឡើង ដោយផ្អែកលើលុយដែលប្រជាជនចំណាយទិញថ្នាំ និងម្ស៉ាស N95 រួមទាំងចំណូលមកពីវិស័យទេសចរណ៍ផងដែរ។ បើតាមការដឹងរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បច្ចុប្បន្ននេះប្រជាជនចំណាយជាមធ្យមប្រមាណ ៥៩៤ បាត (១៩ ដុល្លារ) ក្នុងមួយខែសម្រាប់ផលិតផលការពារពីខ្យល់កខ្វក់៕
សត្វខ្ទីង និងទន្សោង នៅតិចតួច ប្រឈមនឹងការសម្លាប់ផ្តាច់ពូជ ប្រសិនមិនមានការពារ និងអភិរក្
សត្វកម្រដែលស្ទើរតែផុតពូជគ្មានសល់ក្នុងប្រទេសកម្ពុជា ហើយកំពុងលាក់ខ្លួនតាមព្រៃភ្នំជ្រៅៗក្នុងទឹកដីស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺនិងមួយផ្នែកក្នុងខេត្តកោះកុង កំពុង ត្រូវបានព្រានព្រៃតាមលួចប្រមាញ់ជាបន្តបន្ទាប់ ដើម្បី យកសាច់ និងស្នែងមកលក់ ដែលគេជឿថា បើមិនមាន វិធានការតឹងរ៉ឹងទេ សត្វទាំងនោះនឹងផុតពូជនៅថ្ងៃខាង មុខជាក់ជាពុំខាន។
តាមប្រភពនានា បានឱ្យដឹងថា ការសម្លាប់សត្វខ្ទីង និង ទន្សោង ក្រុមព្រានព្រៃសំដៅធំផុត គឺយកស្នែងមកលក់ ដែលមានតម្លៃខ្ពស់ៗ ចាប់ពីជាង២០០ដុល្លាររហូតដល់រាប់ពាន់ដុល្លារ។ សត្វទាំងនេះ ត្រូវបានគេឱ្យដឹងថា នៅ មានវត្តមាននៅឡើយក្នុងទឹកដីស្រុកឱរ៉ាល់ និងខេត្តកោះ កុង។ ក្រៅពីសត្វព្រៃដ៏កម្របំផុតនេះ សត្វជ្រូកព្រៃ ក៏ត្រូវបានគេឱ្យដឹងថា ក្រុមព្រានបានធ្វើអន្ទាក់រាប់ពាន់កន្លែងក្នុងតំបន់នីមួយៗសម្រាប់ទាក់យកសាច់លក់ជារៀងរាល់ថ្ងៃ។
តាមប្រភពពីពលរដ្ឋរស់នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពេលបច្ចុប្បន្ននេះ បើនិយាយ សត្វប្រើស រមាំង ឈ្លូស នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ គេកម្របានជួបប្រទះទៀតណាស់ ហើយបើដឹងថា តំបន់ណា មាននោះ ក្រុមព្រានព្រៃតែងរុករកមិនសូវសល់ឡើយ បើទោះតំបន់នោះអភិរក្សក៏ដោយ។ ក្រុមអ្នកប្រមាញ់សត្វទាំងនោះ មិនប្រាថ្នាចង់បានសាច់សត្វសម្រាប់លក់ ឬប្រមាញ់សម្រាប់យកសាច់មកទុកបរិភោគឡើយ តែអ្វីដែល ពួកគេចង់បាននោះ គឺស្នែងសម្រាប់យកមកលក់តែប៉ុណ្ណោះ ពីព្រោះវាមានតម្លៃរាប់រយដុល្លារ ក្នុងមួយក្បាលៗហើយ បើរកបាននោះ មិនខ្វះទេឈ្មួញទទួលទិញយក។ សម្រាប់អ្នកស្រុកនៅតំបន់នេះ ដែលគ្មានការងារធ្វើ នៅពេលផុតរដូវធ្វើស្រែ គេតែងនាំគ្នាឡើងព្រៃភ្នំរុករកសត្វព្រៃឬអនុផលព្រៃឈើសម្រាប់មកលក់ចិញ្ចឹមជីវិត។ ពួកគេមាននាំគ្នា ទៅទាំងក្រុមៗ ហើយនៅពេលដឹងថា ទីកន្លែងណាមានសត្វព្រៃរស់នៅ តែងនាំគ្នាតាមប្រមាញ់ ពុំសូវខ្លាចក្រែងទេ។
បុរសអ្នកប្រមាញ់សត្វព្រៃម្នាក់ ឈ្មោះ គុណ នៅឃុំជាំសង្កែ បានបញ្ជាក់ឱ្យដឹងថា កន្លងមក គាត់ជាមួយអ្នកភូមិតែងបាននាំគ្នាចូលព្រៃជាញឹកញាប់ ហើយកាលពីមុនមក ពេលទៅរកអនុផលព្រៃឈើម្តងៗ តែងបានសត្វព្រៃត្រឡប់ មកផ្ទះវិញពុំដែលខាន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សត្វព្រៃខ្សត់ខ្សោយខ្លាំងណាស់ ហើយរកសឹងលែងបានទៀតហើយ។ អ្វីដែលគាត់បាននោះមានតែសត្វពស់ សត្វអណ្តើក និងសត្វប្រភេទតូចៗប៉ុណ្ណោះ។ ចំណែកសត្វធំៗ ដូចជាឈ្លូសរមាំង ប្រើស ឬសូម្បីតែសត្វខ្ទីង ទន្សោងនោះលែងបានឃើញទៀតឡើយ។
បុរសរូបនេះ បានបញ្ជាក់ថា សត្វព្រៃធំៗ ពេលបានស្នែង យកមកលក់ គឺបានតម្លៃខ្ពស់ណាស់ដូចជាសត្វប្រើស សត្វរមាំង បើស្នែងធំមួយក្បាល គេអាចលក់បានតម្លៃចាប់ពី៣០០ដុល្លារឡើងទៅដល់រាប់ពាន់ដុល្លារ។ ចំណែក សត្វខ្ទីង ស្នែងធំល្មម បើរកបានមួយក្បាលៗ គេអាចលក់ក្នុងព្រៃចាប់ពី២០០ ទៅ៤០០ដុល្លារ ហើយ បើក្រុមឈ្មួញយកទៅលក់បន្តទៀត មានតម្លៃចាប់ពី ៥០០ ទៅ២០០០ដុល្លារ។
ចំពោះអ្នកមកទិញនោះ មិនខ្វះទេដោយភាគច្រើនជាអ្នក មានលុយ ដែលក្នុងនោះរាប់ទាំងមន្រ្តី ឧកញ៉ាទិញយក ទៅតាំងផ្ទះសម្បែងរបស់គេហើយរបស់ទាំងនេះ គេចូលចិត្តបំផុត។
អ្នកប្រមាញ់សត្វព្រៃរូបនេះ បានឱ្យដឹងដែរថា ”កាលពីមុន អ្នករកសត្វព្រៃធំៗ បានមួយក្បាលៗ មិនមានតម្លៃប៉ុន្មានទេ តែពេលនេះ ពេលរកបានមួយក្បាលៗ គេសង្វាតបំផុត គឺស្នែងដើម្បីយកទៅលក់។ ក្រុមអ្នកស្រុក ពេលរកបានម្តងៗ យកស្នែងលក់ចែកលុយគ្នាក៏មិនបានច្រើនដែរ គឺម្នាក់ បន្តិចៗ ព្រោះថាគ្នាច្រើន ប៉ុន្តែយ៉ាងណាបើរកសត្វព្រៃបាន គេបានទាំងសាច់ និងស្នែង អញ្ចឹងហើយនៅពេលចប់ រដូវធ្វើស្រែគ្មានអ្វីធ្វើមានតែឡើងព្រៃភ្នំ ដើម្បីរកសត្វ និងឈើសម្រាប់លក់ប៉ុណ្ណោះ”។
បុរសរស់នៅស្រុកភ្នំស្រួចម្នាក់ ឈ្មោះជា រដ្ឋ ដែលជាអ្នកធ្លាប់ដើរព្រៃជើងចាស់ម្នាក់ បានឱ្យដឹងពាក់ព័ន្ធពីសត្វព្រៃ នៅស្រុកឱរ៉ាល់ថា ពេលនេះ សត្វខ្ទីង និងទន្សោងបើតាមគាត់ដឹងមានសេសសល់តិចតួចណាស់ ប៉ុន្តែគាត់ជឿថា ទំហំនៃការរុករករបស់ព្រានព្រៃ ដូចរៀងរាល់ថ្ងៃនេះ មិនយូរទៀតទេ សត្វព្រៃច្បាស់ជាត្រូវហិនហោចទាំងស្រុងតែ ម្តង។ ពីព្រោះថា សត្វព្រៃដែលកម្រដូចជាសត្វខ្ទីង ត្រូវបានគេធ្វើអន្ទាក់ ស្ទាក់ចាប់ស្ទើរគ្រប់កន្លែង ឱ្យតែពួកគេដឹង ថា សត្វនេះរស់នៅ។ ពេលស្ទាក់ចាប់បានម្តងៗ គេតែងបង្អត់បាយបង្អត់ទឹកវារាប់ថ្ងៃ ដោយមិនហ៊ានចូលសម្លាប់ ភ្លាមៗទេ ដោយសារសត្វនេះកម្លាំងខ្លាំងខា្លចវា តដៃ ដូចនេះ នៅពេលវាខ្សោយកម្លាំងហើយ ទើបក្រុមព្រានចូលសម្លាប់តែម្តង។ ក្នុងពេលយកចេញពីព្រៃទៀតសោត មានការប្រយ័ត្នប្រយែងណាស់ ព្រោះថាមេព្រៃតែងស្ទាក់ ចាប់ ប៉ុន្តែយ៉ាងណាអ្នកប្រមាញ់ គេស្គាល់ផ្លូវនៅតែអាចយកចេញមកលក់បានដោយមិនជួបការលំបាកនោះឡើយ។
បុរសរូបនេះឱ្យដឹងបន្ថែមថា ”រឿងសម្លាប់សត្វខ្ទីង សត្វ ទន្សោងនោះ បំណងធំបំផុតរបស់គេ គឺគ្មានអ្វីក្រៅពីយក ស្នែងលក់នោះទេ។ ពេលនេះស្នែងតម្លៃកាន់តែថ្លៃ ក្រុមអ្នកស្រុក ដែលជាព្រានព្រៃឱ្យតែបានឮមិនបានទេតែងក្រវ៉ែលបើទោះបីកន្លែងនោះគេការពារ ឬអភិរក្សបែប ណាក្តី”។ អ្នកដើរព្រៃរូបនេះ ឱ្យដឹងថា សត្វខ្ទីង បើតាម គាត់ដឹងគេបានសម្លាប់នៅខេត្តកោះកុងញឹកញាប់ដែរដោយក្នុងនោះបានកាប់ច្រៀកក្បាលយកស្នែងមកលក់ ក្នុងមួយខែចាប់ពី ២ទៅ៣ក្បាល ដោយក្នុងនោះយកទៅ លក់ នៅខេត្តកំពង់ស្ពឺ និងខ្លះដឹកទៅលក់ភ្នំពេញ ឬខ្លះ មាននាំយកទៅបរទេសថែមទៀត ៕
Subscribe to:
Posts (Atom)
គណនេយ្យFacebookមួយសួររកគ្រូពេទ្យដែរកំពង់តែចាក់ថ្នាំអោយអ្នកជំង.........
Heng SiveMey 35 mins · ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ 😝 មុននេះបន្តិចគណនេយ្យFacebookខាងលើបាន...
-
ភាសាចិនគឹជាភាសាទីពីរបន្ទាប់ពីភាសាអង់គ្លេសដែរពិភពលោកទទួលស្គាល់។ ការរៀនភាសាចិនតើអ្នកបានជួបនិងការលំបាកអ្វីខ្លះ? តោះរៀនពីគន្លឹះចំនួន3ចំណុច...
-
កាលពីពេលថ្មីៗនេះ មានរូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសបុក និងបានធ្វេីការស៊ែរតៗគ...
-
វៀតណាម កំណត់ទិសដៅនាំចេញសម្លៀកបំពាក់ឲ្យបាន៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ តើនិងមានអ្វីកើតឡើងនៅពេលដែល សហភាពអឺរ៉ុបកដប្រព័ន្ធអនុគ្រោះពន្ធច...