Wednesday, 6 February 2019

តិចនិចក្នុងការរៀនភាសាចិនឆាប់ចេះ

ភាសាចិនគឹជាភាសាទីពីរបន្ទាប់ពីភាសាអង់គ្លេសដែរពិភពលោកទទួលស្គាល់។
ការរៀនភាសាចិនតើអ្នកបានជួបនិងការលំបាកអ្វីខ្លះ?


តោះរៀនពីគន្លឹះចំនួន3ចំណុចដែរធ្វើអោយការរៀនរបស់អ្នកឆាប់ចេះ.........។
ទី១. ត្រូវរៀនពីមូលដ្ឋានគ្រឹះ ស្រះព្យញ្ជនះ និង សម្លេងអាន 
 វាមានការពិបាកក្នុងការចងចាំបន្តិចតែបើរៀនមើលវារាល់ថ្ងៃទៅនោះអ្នកនិងមានការចងចាំដែរមិនអាចភ្លេចឡើយ (ទាំងសរសេរនិងការបញ្ចេញសម្លេង)
ទី២.​ រៀនស្គាល់ពីគំនូសប៊ីច
 រៀនសរសេអក្សរយ៉ាងតិច(១០០ទៅ២០០ដងក្នុងមួយថ្ងៃព្រោះថាការសរសេរនិងជួយយើងអោយចាំបានច្បាស់ យូៗទៅអ្នកនិងឆាប់ចាប់បានលឿន។
ការសរសេរអក្សចិនគឺ ចាប់ពីលើមកក្រោម ទាញពីឆ្វេងមកស្តាំ។
ទី៣.  ត្រូវឧហ្សាណ៏រំលឹកជារៀងរាល់ថ្ងៃ ត្រូវកំណត់ពេលវេលា​​ យកល្អនៅ ម៉ោង ៥ ទៅម៉ោង ៦ល្ងាច


វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

តើនិងមានអ្វីកើតឡើងនៅពេលដែល សហភាពអឺរ៉ុបកដប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាឬហៅកាត់ថា(EBA)?


សមាគមវាយនភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាម បាន​ប្តេជ្ញាថា ​នឹងជំរុញទំហំនាំចេញក្នុងឆ្នាំ២០១៩ ឲ្យ​បាន​៤០ពាន់លានដុល្លារ។
សារព័ត៌មាន Vietnam News បាន​ចុះផ្សាយកាលពីម្សិលមិញថា​ ការហ៊ាន​ដាក់​គោលដៅ​នាំចេញរបស់​សមាគមនេះរហូតដល់​៤០ពាន់លានដុល្លារ ដោយសារមើលឃើញពី​ភាពជោគជ័យកាលពីឆ្នាំ២០១៨កន្លងទៅ។​ ទំហំ​នៃការនាំចេញផលិត​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់​របស់​វៀតណាម​នៅឆ្នាំ២០១៨ មាន​៣៦ពាន់លាន​ដុល្លារ ដែល​កើនឡើង១៦ភាគរយ បើធ្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៧។
ប្រភពដដែល ឲ្យ​ដឹងថាកំណើននៃការនាំចេញនេះ​អាចនឹង​ជួយឲ្យ​វៀតណាមក្លាយ​ជាប្រទេសមួយក្នុង​ចំណោមប្រទេសដែល​​នាំចេញផលិតផល​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់ធំជាងគេបំផុតលើ​ពិភពលោក៕​

ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ​ តុលាការ​ថៃ​កោះហៅ​លោក ប្រា​យុទ្ធ ទៅ​បំភ្លឺ​ជុំវិញ​...............

ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ​ តុលាការ​ថៃ​កោះហៅ​លោក ប្រា​យុទ្ធ ទៅ​បំភ្លឺ​ជុំវិញ​...............


នាយករដ្ឋមន្ត្រី​ថៃ លោកប្រា​យុទ្ធ ចន្ទ​អូ​ចា​, អភិបាលក្រុង​បាងកក Aswin Kwanmuang និង​សមាជិក​នៃ​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​បរិស្ថាន​ថៃ ត្រូវបាន​គេ​កោះហៅ​ឲ្យ​ទៅ​ស្រាយ​បំភ្លឺ​នៅ​តុលាការ​រដ្ឋបាលកណ្តាល​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ពាក់ព័ន្ធ​នឹង​វិបត្តិ​ខ្យល់​កខ្វក់ PM2.5 ដែល​ជះឥទ្ធិពល​លើ​ក្រុង​បាងកក​រយៈពេល​ជិត ២ ខែ​កន្លងទៅនេះ​។ 

​​​​ការកោះហៅ​របស់​តុលាការ​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​បណ្តឹង​ពីស​មាគម​ប​ញ្ឍ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) និង​ប្រជាជន​បាងកក​ចំនួន ៤១ នាក់​។ អ្នកដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​មន្ត្រី​គ្រាក់ៗ​ទាំងនោះ​ថា មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ផ្សែង​ពុល ដោយ​អះអាងថា ពួកគេ​បរាជ័យ​ក្នុងការ​អនុវត្ត​ច្បាប់​សុខភាព​សាធារណៈ​និង​បរិស្ថាន​ដើម្បី​គ្រប់គ្រង​កម្រិត PM2.5 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។​
​យោងតាម​បណ្តឹង​ដដែល​នេះ ការព្រងើយកន្តើយ​រប​ស់ម​ន្ត្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ខ្យល់​កខ្វក់​នេះ បាន​បង្ខំ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន​ជាច្រើន​បិទទ្វារ​ជា​បណ្តោះអាសន្ន​។ ប្រជាជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ផ្លូវដង្ហើម ហើយ​សេដ្ឋកិច្ច​ថៃ​ទទួលរង​ផលប៉ះពាល់​ថែម​ទៀតផង​។ លើសពីនេះ ភ្ញៀវទេសចរ​ហាក់​ស្ទាក់​ស្ទើរនឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ក្រោយពី​ទទួលដំណឹង​ពី​បញ្ហា​គុណភាព​ខ្យល់​។​
​ប្រធាន​សមាគម​ប​ញ្ឍ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) លោក Srisuwan Janya បាន​ប្រាប់​សារព័ត៌មាន The Nation ថា លោក​នឹង​រៀបចំ​ភស្តុតាង​ដែល​បង្ហាញ​ពី​ការធ្វេសប្រហែស​របស់រ​ដ្ឋា​ភិ​បាល​ទាក់ទិន​នឹង​បញ្ហា​ខ្យល់​កខ្វក់ និង​ស្នើ​ឲ្យ​តុលា​ការចេញ​បញ្ជា​ឲ្យ​មន្ត្រី​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ ដាក់ចេញ​វិធានការ​ថ្មី​ដើម្បី​ទប់ទល់នឹង​ប្រភព​នៃ​ការបំពុល​ខ្យល់​។ លោក​ថា ទាំងអ្នកដុត​ចម្ការ​អំពៅ និង​អ្នកទិញ​អំពៅ​ដែល​ដុត​រួច​គួរតែ​ប្រឈម​នឹង​ការដាក់ពិន័យ​។​
​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ​បាន​ព្រមាន​ថា ប្រសិនបើ​វិបត្តិ​ផ្សែង​ពុល​ពុំ​ត្រូវបាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​នៅតែ​បន្ត​ក្នុង​រយៈពេល​វែង​នោះ សេដ្ឋកិច្ច​ថៃ​នឹងត្រូវ​ខាតបង់​ក្នុង​ចន្លោះ​ពី ១០ ពាន់​លាន​បាត (៣១៩,៧ លាន​ដុល្លារ​) ទៅ ១៥ ពាន់​លាន​បាត (៤៧៩,៥) ក្នុង​មួយខែ ។ ការប៉ាន់ស្មាន​នេះ​គឺធ្វើឡើង ដោយ​ផ្អែកលើ​លុយ​ដែល​ប្រជាជន​ចំណាយ​ទិញ​ថ្នាំ និង​ម្ស៉ា​ស N95 រួមទាំង​ចំណូល​មកពី​វិស័យ​ទេសចរណ៍​ផងដែរ​។ បើតាម​ការដឹង​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ បច្ចុប្បន្ននេះ​ប្រជាជន​ចំណាយ​ជា​មធ្យម​ប្រមាណ ៥៩៤ បាត (១៩ ដុល្លារ​) ក្នុង​មួយខែ​សម្រាប់​ផលិតផល​ការពារ​ពី​ខ្យល់​កខ្វក់​៕

សត្វខ្ទីង និងទន្សោង នៅតិចតួច ប្រឈមនឹងការសម្លាប់ផ្តាច់ពូជ ប្រសិនមិនមានការពារ និងអភិរក្

សត្វកម្រដែលស្ទើរតែផុតពូជគ្មានសល់ក្នុងប្រទេសកម្ពុជា ហើយកំពុង​លាក់​ខ្លួន​តាមព្រៃភ្នំជ្រៅៗក្នុងទឹកដីស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺ​និងមួយផ្នែកក្នុងខេត្ត​កោះ​កុង កំពុង ត្រូវបានព្រានព្រៃតាមលួចប្រមាញ់ជាបន្តបន្ទាប់​ ដើម្បី យកសាច់​ និងស្នែង​មកលក់ ដែលគេជឿថា​ បើមិនមាន វិធានការតឹងរ៉ឹងទេ​ សត្វទាំងនោះ​នឹង​ផុត​ពូជ​នៅថ្ងៃខាង មុខជាក់ជាពុំខាន។
តាមប្រភពនានា បានឱ្យដឹងថា​ ការសម្លាប់សត្វខ្ទីង​ និង ទន្សោង​ ក្រុមព្រានព្រៃ​សំដៅធំផុត គឺយកស្នែងមកលក់ ដែលមានតម្លៃខ្ពស់ៗ ​ចាប់ពីជាង២០០ដុល្លារ​រហូត​ដល់​រាប់ពាន់ដុល្លារ។ សត្វទាំងនេះ​ ត្រូវបានគេឱ្យដឹងថា​ នៅ មានវត្តមាន​នៅឡើយ​ក្នុង​ទឹក​ដី​ស្រុកឱរ៉ាល់ និងខេត្តកោះ កុង។ ​ក្រៅពីសត្វព្រៃដ៏កម្របំផុត​នេះ​ សត្វជ្រូកព្រៃ​ ក៏ត្រូវបានគេឱ្យដឹងថា​ ក្រុមព្រាន​បានធ្វើអន្ទាក់រាប់ពាន់កន្លែង​ក្នុ​ង​តំបន់នីមួយៗសម្រាប់ទាក់យកសាច់លក់ជារៀងរាល់ថ្ងៃ។
តាមប្រភពពីពលរដ្ឋរស់នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា ពេលបច្ចុប្បន្ននេះ បើនិយាយ សត្វប្រើស រមាំង ឈ្លូស​ នៅក្នុងទឹកដី​ខេត្តកំពង់ស្ពឺ​ គេ​កម្របានជួបប្រទះទៀតណាស់ ហើយបើដឹង​ថា តំបន់ណា មាននោះ ក្រុមព្រានព្រៃ​តែង​រុករក​មិនសូវសល់ឡើយ បើទោះតំបន់នោះអភិរក្សក៏ដោយ។​ ក្រុមអ្នកប្រមាញ់សត្វ​ទាំង​នោះ​ មិនប្រាថ្នាចង់បានសាច់សត្វសម្រាប់លក់​ ឬប្រមាញ់សម្រាប់យកសាច់មក​ទុក​បរិភោគឡើយ តែអ្វីដែល ពួកគេចង់បាននោះ​ គឺស្នែង​សម្រាប់យកមកលក់តែប៉ុណ្ណោះ​ ពីព្រោះវាមានតម្លៃរាប់រយដុល្លារ ក្នុងមួយក្បាលៗហើយ បើរកបាននោះ​ មិនខ្វះទេ​ឈ្មួញ​ទទួលទិញ​យក។ សម្រាប់អ្នកស្រុកនៅ​តំបន់​នេះ​ ដែលគ្មានការងារធ្វើ​ នៅពេលផុត​រដូវ​ធ្វើស្រែ គេតែងនាំគ្នាឡើងព្រៃភ្នំរុករកសត្វព្រៃ​ឬអនុផលព្រៃ​ឈើស​ម្រាប់មក​លក់​ចិញ្ចឹម​ជីវិត។ ពួកគេមាននាំគ្នា ទៅទាំងក្រុមៗ​ ហើយនៅពេលដឹងថា​ ទីកន្លែងណាមាន​សត្វ​ព្រៃ​រស់នៅ តែងនាំគ្នា​តាម​​ប្រមាញ់ ពុំសូវខ្លាចក្រែងទេ។
បុរសអ្នកប្រមាញ់សត្វព្រៃម្នាក់ ឈ្មោះ គុណ​ នៅឃុំជាំសង្កែ​ បានបញ្ជាក់ឱ្យដឹងថា​ កន្លងមក គាត់ជាមួយអ្នកភូមិតែង​បាននាំគ្នាចូលព្រៃ​ជាញឹកញាប់​ ហើយកាលពីមុនមក​ ពេលទៅរកអនុផលព្រៃឈើម្តងៗ តែងបានសត្វព្រៃត្រឡប់ មកផ្ទះវិញពុំដែលខាន​ ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំនេះ សត្វព្រៃខ្សត់ខ្សោយខ្លាំងណាស់​ ហើយរកសឹងលែងបាន​ទៀតហើយ។ អ្វីដែលគាត់បាននោះមានតែសត្វពស់ សត្វអណ្តើក​ និងសត្វប្រភេទតូចៗ​ប៉ុណ្ណោះ។ ចំណែកសត្វធំៗ ដូចជាឈ្លូសរមាំង ប្រើស​ ឬសូម្បីតែសត្វខ្ទីង​ ទន្សោង​នោះ​លែងបានឃើញទៀត​ឡើយ។​
បុរសរូបនេះ បានបញ្ជាក់ថា​ សត្វព្រៃធំៗ​ ពេលបានស្នែង យកមកលក់​ គឺបាន​តម្លៃ​ខ្ពស់ណាស់ដូចជាសត្វប្រើស សត្វរមាំង​ បើស្នែងធំ​មួយក្បាល​ គេអាចលក់បាន​តម្លៃ​ចាប់ពី៣០០ដុល្លារឡើងទៅដល់រាប់ពាន់ដុល្លារ។ ចំណែក សត្វខ្ទីង​ ស្នែងធំល្មម​ បើរក​បានមួយក្បាលៗ គេអាចលក់ក្នុងព្រៃចាប់ពី២០០ ទៅ៤០០ដុល្លារ​ ហើយ បើក្រុមឈ្មួញ​យកទៅលក់បន្តទៀត មានតម្លៃចាប់ពី ៥០០ ទៅ២០០០ដុល្លារ។​
ចំពោះអ្នកមក​ទិញ​នោះ​ មិនខ្វះទេដោយភាគច្រើនជាអ្នក មានលុយ ដែលក្នុងនោះរាប់ទាំងមន្រ្តី ឧកញ៉ា​ទិញ​យក ទៅតាំងផ្ទះសម្បែង​របស់គេហើយរបស់ទាំងនេះ គេចូលចិត្តបំផុត។
អ្នកប្រមាញ់សត្វព្រៃរូបនេះ បានឱ្យដឹងដែរថា ”កាលពីមុន​ អ្នករកសត្វព្រៃធំៗ​ បាន​មួយក្បាលៗ មិនមានតម្លៃប៉ុន្មានទេ តែពេលនេះ​ ពេលរក​បានមួយក្បាលៗ​ គេសង្វាត​បំផុត គឺស្នែងដើម្បីយកទៅលក់។​ ក្រុមអ្នកស្រុ​ក​ ពេលរកបានម្តងៗ​ យកស្នែងលក់​ចែក​លុយគ្នា​ក៏មិនបានច្រើនដែរ គឺម្នាក់ បន្តិចៗ​ ព្រោះថាគ្នាច្រើន​ ប៉ុន្តែយ៉ាងណាបើ​រកសត្វ​ព្រៃបាន គេបានទាំងសាច់​ និងស្នែង​ អញ្ចឹងហើយនៅពេល​ចប់ រដូវធ្វើ​ស្រែគ្មានអ្វី​ធ្វើ​មាន​តែឡើងព្រៃភ្នំ ដើម្បីរកសត្វ និងឈើសម្រាប់លក់ប៉ុណ្ណោះ”។
បុរសរស់នៅស្រុកភ្នំស្រួចម្នាក់ ឈ្មោះជា​ រដ្ឋ​ ដែលជាអ្នកធ្លាប់ដើរ​ព្រៃជើង​ចាស់​ម្នាក់ បានឱ្យដឹងពាក់ព័ន្ធពីសត្វព្រៃ នៅស្រុកឱរ៉ាល់ថា ពេលនេះ​ សត្វខ្ទីង​ និងទន្សោង​បើ​តាមគាត់ដឹងមានសេសសល់តិចតួចណាស់ ប៉ុន្តែគាត់ជឿថា​ ទំហំនៃការរុករករបស់​ព្រានព្រៃ ដូច​រៀងរាល់ថ្ងៃនេះ​ មិនយូរទៀតទេ​ សត្វព្រៃច្បាស់ជាត្រូវហិន​ហោចទាំង​ស្រុង​តែ ម្តង។ ពីព្រោះថា​ សត្វព្រៃដែលកម្រដូចជាសត្វខ្ទីង​ ត្រូវបាន​គេធ្វើអន្ទាក់ ​ស្ទាក់​ចាប់ស្ទើរគ្រប់កន្លែង ឱ្យតែពួកគេដឹង ថា សត្វនេះរស់នៅ។​ ពេលស្ទាក់ចាប់បានម្តងៗ​ គេ​តែងបង្អត់បាយ​បង្អត់​ទឹកវា​រាប់​ថ្ងៃ ​ដោយមិនហ៊ានចូលសម្លាប់ ភ្លាមៗទេ ដោយសារសត្វ​នេះកម្លាំងខ្លាំងខា្លចវា តដៃ​ ដូចនេះ​ នៅពេលវាខ្សោយកម្លាំងហើយ​ ទើបក្រុម​ព្រាន​​ចូល​សម្លាប់តែម្តង។ ក្នុងពេលយកចេញពីព្រៃទៀតសោត មានការប្រយ័ត្នប្រយែង​ណាស់​ ព្រោះថាមេព្រៃតែងស្ទាក់ ចាប់ ប៉ុន្តែ​យ៉ាង​ណាអ្នកប្រមាញ់​ គេស្គាល់ផ្លូវនៅតែអាចយក​ចេញមកលក់បានដោយមិនជួបការលំបាកនោះឡើយ។
បុរសរូបនេះឱ្យដឹងបន្ថែមថា ”រឿងសម្លាប់សត្វខ្ទីង សត្វ ទន្សោងនោះ​ បំណងធំ​បំផុត​របស់​គេ គឺគ្មានអ្វីក្រៅពីយក ស្នែងលក់នោះទេ។​ ពេលនេះស្នែងតម្លៃកាន់​តែ​ថ្លៃ ​ក្រុមអ្នកស្រុក ដែលជាព្រានព្រៃឱ្យតែបានឮមិនបានទេតែង​ក្រវ៉ែល​បើទោះបីកន្លែងនោះគេការពារ ឬអភិរក្សបែប ណាក្តី”។​ អ្នកដើរព្រៃរូបនេះ​ ឱ្យដឹងថា​ សត្វខ្ទីង​ បើតាម គាត់ដឹង​គេបានសម្លាប់នៅខេត្តកោះកុង​ញឹកញាប់​ដែរ​ដោយក្នុងនោះ​បានកាប់ច្រៀកក្បាលយកស្នែងមកលក់ ក្នុងមួយខែចាប់ពី ២ទៅ៣ក្បាល ដោយក្នុងនោះយកទៅ លក់ នៅខេត្ត​កំព​ង់ស្ពឺ ​និងខ្លះដឹកទៅ​លក់​ភ្នំពេញ ឬខ្លះ មាននាំយកទៅបរទេសថែមទៀត ៕

Monday, 4 February 2019

លោកផែង វណ្ណៈចេញមុខជាថ្មីថា៖ទោះចំប៉ីខ្មៅសុំទោស១លាន១សែនដង​គឺមិនអាចលេីកលែងបានទេ ត្រូវតែប្រឈមមុខផ្លូវច្បាប់ដាច់ខាតនិងទទូលទោសកុំឲ្យ..!(មានវីដេអូចំប៉ីខ្មៅសុំទោស)

កាលពីយប់មិញមានមានបុគ្គលម្នាក់ ដែលត្រូវគេស្គាល់ឈ្មោះថា ចំប៉ីខ្មៅ ដែលបានជេរប្រមាថខ្មែរយើងដល់ពូជតែម្តរង ដោយថា ខ្មែរជាពូជថោទាប ពូជតិរិច្ឆាន ក្រោយពីមានបុរស៣នាក់បានជិះម៉ូតូមក ហើយថែមទាំងបានខោកក្បាលបុគ្គលរូបនេះ។ បើតាមគណណីឈ្មោះ Heng Yin ដែលត្រូវគេស្គាល់ថាជាចំប៉ីខ្មៅ បានបង្ហោះវីដេអូជេរប្រមាថកប់ៗមាត់តែម្តង ដែលធ្វើអោយមហាជនមានការខឹងសម្បារជាខ្លាំង រហូតដល់មានបុគញគលល្បីៗជាច្រើនបានចេញមុខរិះគន់ើខ្លាំងៗ ហើយថានឹងប្តឹងចំប៉ីខ្មៅនេះ។

បន្ទាប់ពី បុគ្គល ហេង​ យិន ហៅ ចំប៉ីខ្មៅ បានចេញវីដេអូសុំទោសដោយលើកឡើងថា «ដោយលើកឡើងថាហេតុផលមកពីខ្លួនខឹងនឹងជនដែលមកខោកក្បាលខ្លួននោះខ្លាំងពេក ទើបទប់អារម្មណ៍មិនជាប់ ទើបប្រើពាក្យអសុរសដៀលចំៗ»លោក ផែង វណ្ណៈ បានចេញសេចក្តីប្រកាស់ជាថ្មីថា៖«បន្ទាប់ពី​មានផ្ទុះប្រតិកម្មកក្រេីកមេឃ​រញ្ជួយដី​ ពីប្រជាជនខ្មែរចំពោះ​ អាខ្ទេីយកាត់យួន​ ហេង​ យិន​ ដែល​ដៀលខ្មែរកប់ៗមាត់​ ពេលនេះ​អាខ្ទេីយយួន​ ហេង​ យិន​ បានសុំទោសជាសាធារណៈហេីយ​។ខ្ញុំ​ ផែង​ វណ្ណៈ​ សូមប្រកាសជាសាធារណៈថា​ ទោះបីអាខ្ទេីយ​ ហេង​ យិន​ សុំទោស១លានដង​ ក៏យេីងមិនលេីកលែងដែរ​ ។​ អាខ្ទេីយយួន​ ហេង​ យិន​ ត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ដាច់ខាត​។»៕
 

ចូលរួមរំលែកទុក្ខផង! ថ្ងៃគេសែនចិនសប្បាយរីករាយ យ៉ារ៉ូ យំបោកខ្លួន ព្រោះតែ…

ថ្មីៗនេះមានគណនីInstragramមួយបានបង្ហោះរូបយ៉ាងក្រៀមក្រំនិងសោកសង្វែកខណៈដែរពេលនេះអ្នកខ្លះកំពុងតែសប្បាយ ដោយគណនីនោះជារបស់លោក យ៉ារ៉ូ បានធ្វើការរៀបរាប់
«ឆ្នាំមុនខែកុម្ភៈនេះ ខ្ញុំបានបាត់បង់លោកយាយតែម្នាក់គត់របស់ខ្ញុំ ឯចំណែកឆ្នាំនេះក្នុងខែតែមួយ មីងបង្កើតរបស់ខ្ញុំក៏ត្រូវចាកចោលខ្ញុំទៀត។ គ្រប់គ្នានិយាយថា ខែនេះគឺជាខែនៃក្តីស្រលាញ់ តែសម្រាប់ខ្ញុំ ខ្ញុំគិតថាគឺជាខែនៃការត្រូវបាត់បង់ ហើយខែនេះក៏ជាខែកំណើតរបស់ខ្ញុំដែរ។ វាពិតជាឈឺចាប់ណាស់ ខ្ញុំស្អប់អារម្មណ៍នៃការបាត់សមាជិកគ្រួសារខ្លាំងណាស់» ។ 

Sunday, 3 February 2019

លោក ត្រាំ ថា ប្រើ​យោធា​ជា​ជម្រើស ឯ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ត្រៀម​កម្ទេច​រាល់​សត្រូវ​ឈ្លានពាន​......

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បានប្រកាស​ជា​សាធារណៈ​នូវ​ជំហរ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​លោក ត្រាំ មិនបាន​បញ្ជាក់​ទេ​ថា នៅ​កាលៈទេសៈ​ណា​ទើប​អាមេរិក​សម្រេចចិត្ត​ប្រើប្រាស់​ជម្រើស​មួយ​នេះឡើយ ខណៈ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកាស​ការពារ​ខ្លួន​ជាស្រេច​។ អាមេរិក​ដែល​គាំទ្រ​លោក ហ័ន ក្វៃ​ដូ ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​នោះ កំពុងតែ​ដឹកនាំ​យុទ្ធនាការ​ដើម្បី​ទម្លាក់​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​។


ខណៈ​ស្ថានភាព​នយោបាយ​កាន់តែ​តានតឹង ជម្រើស​ប្រើ​យោធា​ដើម្បី​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ធ្លាក់​ចេញពី​បបូរមាត់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយផ្ទាល់​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ លោក ត្រាំ ត្រូវបាន​សួរថា កត្តា​អ្វីខ្លះ​ដែល​អាមេរិក​សម្រេចចិត្ត​ធ្វើ​អន្តរាគមន៍​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រធានាធិបតី​អាមេរិក​មិនបាន​ផ្ដល់​ចម្លើយ​ជាក់លាក់​ឡើយ តែ​ព្រមាន​ថា យោធា​គឺជា​ជម្រើស​មួយ​។​
 
​សព្វថ្ងៃនេះ អាមេរិក​កំពុង​ដឹកនាំ​ប្រទេស​ជាច្រើន​ក្នុងការ​អូសទាញ​លោក ម៉ា​ឌុយ​រ៉ូ ឲ្យ​ចេញពី​កៅអី​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ កាល​ថ្ងៃទី​២៣ ខែមករា​កន្លងទៅ ក្រុង​វ៉ាស៊ីនតោន​បានទទួល​ស្គាល់​ប្រធានសភា ហ័ន ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​អ្នកនយោបាយ​រូបនេះ​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ចំពោះមុខ​បាតុករ​រាប់ពាន់នាក់​។ លោក ក្វៃ​ដូ ចាត់ទុក​លោក ម៉ា​ឌុយ​រ៉ូ ជា​មេដឹកនាំ​ស្របច្បាប់ ព្រោះ​ការជាប់ឆ្នោត​របស់លោក​ជា​រឿង​ខុសច្បាប់​។ 
 
​លើសពី​ព្រមាន​ប្រើ​កម្លាំង​ទ័ព​នោះ លោក ត្រាំ ក៏​អះអាងថា លោក​បដិសេធ​សំណើ​ចរចា​របស់លោក ម៉ា​ឌុយ​រ៉ូ កាលពី​ខែ​មុន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា ជំហរ​អាមេរិក និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ឆ្ងាយ​គ្នា​ណាស់​។ 
 
​ភ្លាមៗ​ក្រោយ​ប្រធានាធិបតី​អាមេរិក​ប្រកាស​ដូចខាងលើ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏​ចេញមុខ​ប្រតិកម្ម​តប​វិញ និង​ចាត់ទុក​ការលើកឡើង​របស់រប​ស់លោក ត្រាំ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ អនុ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា  Delcy Rodriguez ប្រកាសថា ប្រទេស​លោកស្រី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​វាយបក​សត្រូវ​ឈ្លានពាន​។ លោកស្រី​អះអាង​ទៀតថា បញ្ហា​អធិបតេយ្យ​មិនអាច​ចរចា​ឡើយ​ទេ តែ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​ការពារ​ខ្លួន​ដាច់ខាត​។​
 
​រដ្ឋបាល​ប្រធានាធិបតី ត្រាំ តែង​លើក​ឡើងជា​ញឹកញាប់​នូវ​ការប្រើប្រាស់​កម្លាំងយោធា ស្រប​ពេលដែល​អាមេរិក​ក៏​ព្យាយាម​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ​តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ និង​ការអំពាវនាវ​ឲ្យ​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ងាក​ទៅ​គាំទ្រ​លោក ក្វៃ​ដូ វិញ​។ អាមេរិក​ក៏​ស្នើ​ឲ្យ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ដើរ​តាម​ខ្លួន​ក្នុងការ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វ័យក្មេង​រូបនេះ​ដែរ​។​
 
​យ៉ាងណាមិញ លោក ម៉ា​ឌុយ​រ៉ូ ដែល​ដឹកនាំ​ប្រទេស​ធ្លាក់​មកដល់​ស្ថានការណ៍​ដូច​បច្ចុប្បន្ន នៅតែមាន​មហាអំណាច​គាំទ្រ​ច្រើន​ដូចជា​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​តួ​ក​គី​ជាដើម​។ កាន់តែ​សំខាន់​នោះ លោក​ក៏​នៅមាន​ការគាំទ្រ​របស់​យោធា​ដដែល ទោះជា​មានការ​រត់គេច​ពី​មន្ត្រី​យោធា​មួយចំនួន​ក្ដី​។ ចុងក្រោយ​នេះ ឧ​ត្ត​ម​សេនីយ៍​ជើង​អាកាស​ម្នាក់​បានទទួល​ស្គាល់​លោក ក្វៃ​ដូ ប៉ុន្តែ​វា​នៅតែ​មិនអាច​បង្ក​ក្ដីបារម្ភ​សម្រាប់​លោក ម៉ា​ឌុយ​រ៉ូ ដ្បិត​ឧ​ត្ត​ម​សេនីយ៍​ក្ដាប់​ទ័ព​ឈរ​ខាង​លោក​ទៅហើយ​៕
 

គណនេយ្យ​Facebookមួយសួររកគ្រូពេទ្យដែរកំពង់តែចាក់ថ្នាំអោយអ្នកជំង.........

Heng SiveMey 35 mins  ·  ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ 😝 មុននេះបន្តិចគណនេយ្យFacebookខាងលើបាន...