Sunday, 10 February 2019

ក្តៅៗ Update៖ ! ឃាត់ខ្លួនជនសង្ស័យបង្កៃគ្រាប់បែកនៅប៉ោយប៉ែត បានហើយ……

បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានហេតុការណ៌បង្កៃគ្រាប់បែក បង្កៃចោលក្នុង កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ។  ។ យ៉ាងណាមិញសម្ថកិច្ចជំនាញកំពង់តែរកវិធីដើម្បី យកវាចេញ ដោយ ចុចបំផ្ទុះចោលក្នុងបន្ទប់ការិយាល័យតែម្តង និងបញ្ជៀសបញ្ហាផ្សេងៗ យ៉ាងណាមិញ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ជនសង្ស័យម្នាក់

យកទៅសួរនាំ ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមប្រភពបន្តថា សង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ មានអាយុ៣៩ឆ្នាំ ភេទប្រុស មានស្រុក ស្រុកកំណើតជំរុំសាយធូ ព្រំដែន ដំបូងឡើយ បុរសនេះបានចូលទៅក្នុងបន្ទប់ទឹកឲ ក្នុងកាស៊ីណូហើយពេល ចេញមកវិញ កាន់ឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះ ក្រោយមកសន្តិសុខក្រុមហ៊ុន បានហែកទើបបានឃើញមិនស្រួល ក៌អោយយកមកបោះខាងក្រៅ ចុងក្រោយត្រូវសម្ថកិច្ចចុចបំផ្ទុះចោល ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម

Friday, 8 February 2019

ក្តៅៗ! រូបនារីដែលមានស្បែកខ្មៅ ពេលនេះគឺស្គាល់គណនីហ្វេសបុកនាងហើយ រូបពិតគឺស្អាតខ្លាំងណាស់ (មានរូបភាព)

កាលពី​ពេលថ្មីៗនេះ​ មានរូបភាព​មួយសន្លឹក​ បានធ្វើឲ្យមហាជន​មានការចាប់អារម្មណ៏​ជា​ខ្លាំង​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ និងបាន​ធ្វេីការ​ស៊ែរ​តៗគ្នាជាច្រេីន​​ ដោយមាននារី​ ៤រូបយ៉ាងស្រស់ស្អាតឈរថតរួមគ្នា​ ក្នុង​នោះដែរ​ អ្វីដែល​គួរឲ្យ​ទាក់ទាញ​នោះគឺ​ មាននារីម្នាក់​មាន​រ៉ូប​ពណ៌​ ផ្កា​ឈូក​ បែរជា​មាន​សប្បុរខ្មៅ​ក្រឹប​ទៅវិញ​។
ដោយឡែក រូប​ភាព​មួយ​សន្លឹក​នេះ​ គឺ​បាន​ថត​នៅក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ ។ តាម​ពិត​ទៅ​ ចំពោះ​រូបភាព​ដែលមានការ​ចាប់​អារម្មណ៍​ពី​មហាជន​ជាខ្លាំង​នោះ​ គឺជាការ​កាត់តកែច្នៃ​តែប៉ុណ្ណោះ​ ដោយនារី​នៅក្នុង​រូប​នេះ​​ ការពិតមាន​សម្បុរ​ស​ ថែមទាំង​មានរូប​សម្រស់​ស្រស់​ស្អាត​ទៀត​ផង។
ក្នុងនោះ​ដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ Ratana ដែលបានផុសរូប​មួយនេះបាននិយាយថា”ដុតលេងសោះ 7K ស៊ែរ​“ ជាមួយ​គ្នា​នេះ​ដែរ​ នារី​ដែលជាម្ចាស់​រូប​ខាង​លើ​នេះ​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Khun Souy​ ក៏បានលេីកឡេីងផងដែរថា​ “ដល់ល្បីខុសរឿង​ ចុឹងខ្ញុំសុំអត់និយាយ”។

Wednesday, 6 February 2019

តិចនិចក្នុងការរៀនភាសាចិនឆាប់ចេះ

ភាសាចិនគឹជាភាសាទីពីរបន្ទាប់ពីភាសាអង់គ្លេសដែរពិភពលោកទទួលស្គាល់។
ការរៀនភាសាចិនតើអ្នកបានជួបនិងការលំបាកអ្វីខ្លះ?


តោះរៀនពីគន្លឹះចំនួន3ចំណុចដែរធ្វើអោយការរៀនរបស់អ្នកឆាប់ចេះ.........។
ទី១. ត្រូវរៀនពីមូលដ្ឋានគ្រឹះ ស្រះព្យញ្ជនះ និង សម្លេងអាន 
 វាមានការពិបាកក្នុងការចងចាំបន្តិចតែបើរៀនមើលវារាល់ថ្ងៃទៅនោះអ្នកនិងមានការចងចាំដែរមិនអាចភ្លេចឡើយ (ទាំងសរសេរនិងការបញ្ចេញសម្លេង)
ទី២.​ រៀនស្គាល់ពីគំនូសប៊ីច
 រៀនសរសេអក្សរយ៉ាងតិច(១០០ទៅ២០០ដងក្នុងមួយថ្ងៃព្រោះថាការសរសេរនិងជួយយើងអោយចាំបានច្បាស់ យូៗទៅអ្នកនិងឆាប់ចាប់បានលឿន។
ការសរសេរអក្សចិនគឺ ចាប់ពីលើមកក្រោម ទាញពីឆ្វេងមកស្តាំ។
ទី៣.  ត្រូវឧហ្សាណ៏រំលឹកជារៀងរាល់ថ្ងៃ ត្រូវកំណត់ពេលវេលា​​ យកល្អនៅ ម៉ោង ៥ ទៅម៉ោង ៦ល្ងាច


វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

តើនិងមានអ្វីកើតឡើងនៅពេលដែល សហភាពអឺរ៉ុបកដប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាឬហៅកាត់ថា(EBA)?


សមាគមវាយនភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាម បាន​ប្តេជ្ញាថា ​នឹងជំរុញទំហំនាំចេញក្នុងឆ្នាំ២០១៩ ឲ្យ​បាន​៤០ពាន់លានដុល្លារ។
សារព័ត៌មាន Vietnam News បាន​ចុះផ្សាយកាលពីម្សិលមិញថា​ ការហ៊ាន​ដាក់​គោលដៅ​នាំចេញរបស់​សមាគមនេះរហូតដល់​៤០ពាន់លានដុល្លារ ដោយសារមើលឃើញពី​ភាពជោគជ័យកាលពីឆ្នាំ២០១៨កន្លងទៅ។​ ទំហំ​នៃការនាំចេញផលិត​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់​របស់​វៀតណាម​នៅឆ្នាំ២០១៨ មាន​៣៦ពាន់លាន​ដុល្លារ ដែល​កើនឡើង១៦ភាគរយ បើធ្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៧។
ប្រភពដដែល ឲ្យ​ដឹងថាកំណើននៃការនាំចេញនេះ​អាចនឹង​ជួយឲ្យ​វៀតណាមក្លាយ​ជាប្រទេសមួយក្នុង​ចំណោមប្រទេសដែល​​នាំចេញផលិតផល​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់ធំជាងគេបំផុតលើ​ពិភពលោក៕​

ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ​ តុលាការ​ថៃ​កោះហៅ​លោក ប្រា​យុទ្ធ ទៅ​បំភ្លឺ​ជុំវិញ​...............

ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ​ តុលាការ​ថៃ​កោះហៅ​លោក ប្រា​យុទ្ធ ទៅ​បំភ្លឺ​ជុំវិញ​...............


នាយករដ្ឋមន្ត្រី​ថៃ លោកប្រា​យុទ្ធ ចន្ទ​អូ​ចា​, អភិបាលក្រុង​បាងកក Aswin Kwanmuang និង​សមាជិក​នៃ​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​បរិស្ថាន​ថៃ ត្រូវបាន​គេ​កោះហៅ​ឲ្យ​ទៅ​ស្រាយ​បំភ្លឺ​នៅ​តុលាការ​រដ្ឋបាលកណ្តាល​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ពាក់ព័ន្ធ​នឹង​វិបត្តិ​ខ្យល់​កខ្វក់ PM2.5 ដែល​ជះឥទ្ធិពល​លើ​ក្រុង​បាងកក​រយៈពេល​ជិត ២ ខែ​កន្លងទៅនេះ​។ 

​​​​ការកោះហៅ​របស់​តុលាការ​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​បណ្តឹង​ពីស​មាគម​ប​ញ្ឍ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) និង​ប្រជាជន​បាងកក​ចំនួន ៤១ នាក់​។ អ្នកដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​មន្ត្រី​គ្រាក់ៗ​ទាំងនោះ​ថា មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ផ្សែង​ពុល ដោយ​អះអាងថា ពួកគេ​បរាជ័យ​ក្នុងការ​អនុវត្ត​ច្បាប់​សុខភាព​សាធារណៈ​និង​បរិស្ថាន​ដើម្បី​គ្រប់គ្រង​កម្រិត PM2.5 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។​
​យោងតាម​បណ្តឹង​ដដែល​នេះ ការព្រងើយកន្តើយ​រប​ស់ម​ន្ត្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ខ្យល់​កខ្វក់​នេះ បាន​បង្ខំ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន​ជាច្រើន​បិទទ្វារ​ជា​បណ្តោះអាសន្ន​។ ប្រជាជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ផ្លូវដង្ហើម ហើយ​សេដ្ឋកិច្ច​ថៃ​ទទួលរង​ផលប៉ះពាល់​ថែម​ទៀតផង​។ លើសពីនេះ ភ្ញៀវទេសចរ​ហាក់​ស្ទាក់​ស្ទើរនឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ក្រោយពី​ទទួលដំណឹង​ពី​បញ្ហា​គុណភាព​ខ្យល់​។​
​ប្រធាន​សមាគម​ប​ញ្ឍ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) លោក Srisuwan Janya បាន​ប្រាប់​សារព័ត៌មាន The Nation ថា លោក​នឹង​រៀបចំ​ភស្តុតាង​ដែល​បង្ហាញ​ពី​ការធ្វេសប្រហែស​របស់រ​ដ្ឋា​ភិ​បាល​ទាក់ទិន​នឹង​បញ្ហា​ខ្យល់​កខ្វក់ និង​ស្នើ​ឲ្យ​តុលា​ការចេញ​បញ្ជា​ឲ្យ​មន្ត្រី​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ ដាក់ចេញ​វិធានការ​ថ្មី​ដើម្បី​ទប់ទល់នឹង​ប្រភព​នៃ​ការបំពុល​ខ្យល់​។ លោក​ថា ទាំងអ្នកដុត​ចម្ការ​អំពៅ និង​អ្នកទិញ​អំពៅ​ដែល​ដុត​រួច​គួរតែ​ប្រឈម​នឹង​ការដាក់ពិន័យ​។​
​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ​បាន​ព្រមាន​ថា ប្រសិនបើ​វិបត្តិ​ផ្សែង​ពុល​ពុំ​ត្រូវបាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​នៅតែ​បន្ត​ក្នុង​រយៈពេល​វែង​នោះ សេដ្ឋកិច្ច​ថៃ​នឹងត្រូវ​ខាតបង់​ក្នុង​ចន្លោះ​ពី ១០ ពាន់​លាន​បាត (៣១៩,៧ លាន​ដុល្លារ​) ទៅ ១៥ ពាន់​លាន​បាត (៤៧៩,៥) ក្នុង​មួយខែ ។ ការប៉ាន់ស្មាន​នេះ​គឺធ្វើឡើង ដោយ​ផ្អែកលើ​លុយ​ដែល​ប្រជាជន​ចំណាយ​ទិញ​ថ្នាំ និង​ម្ស៉ា​ស N95 រួមទាំង​ចំណូល​មកពី​វិស័យ​ទេសចរណ៍​ផងដែរ​។ បើតាម​ការដឹង​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ បច្ចុប្បន្ននេះ​ប្រជាជន​ចំណាយ​ជា​មធ្យម​ប្រមាណ ៥៩៤ បាត (១៩ ដុល្លារ​) ក្នុង​មួយខែ​សម្រាប់​ផលិតផល​ការពារ​ពី​ខ្យល់​កខ្វក់​៕

សត្វខ្ទីង និងទន្សោង នៅតិចតួច ប្រឈមនឹងការសម្លាប់ផ្តាច់ពូជ ប្រសិនមិនមានការពារ និងអភិរក្

សត្វកម្រដែលស្ទើរតែផុតពូជគ្មានសល់ក្នុងប្រទេសកម្ពុជា ហើយកំពុង​លាក់​ខ្លួន​តាមព្រៃភ្នំជ្រៅៗក្នុងទឹកដីស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺ​និងមួយផ្នែកក្នុងខេត្ត​កោះ​កុង កំពុង ត្រូវបានព្រានព្រៃតាមលួចប្រមាញ់ជាបន្តបន្ទាប់​ ដើម្បី យកសាច់​ និងស្នែង​មកលក់ ដែលគេជឿថា​ បើមិនមាន វិធានការតឹងរ៉ឹងទេ​ សត្វទាំងនោះ​នឹង​ផុត​ពូជ​នៅថ្ងៃខាង មុខជាក់ជាពុំខាន។
តាមប្រភពនានា បានឱ្យដឹងថា​ ការសម្លាប់សត្វខ្ទីង​ និង ទន្សោង​ ក្រុមព្រានព្រៃ​សំដៅធំផុត គឺយកស្នែងមកលក់ ដែលមានតម្លៃខ្ពស់ៗ ​ចាប់ពីជាង២០០ដុល្លារ​រហូត​ដល់​រាប់ពាន់ដុល្លារ។ សត្វទាំងនេះ​ ត្រូវបានគេឱ្យដឹងថា​ នៅ មានវត្តមាន​នៅឡើយ​ក្នុង​ទឹក​ដី​ស្រុកឱរ៉ាល់ និងខេត្តកោះ កុង។ ​ក្រៅពីសត្វព្រៃដ៏កម្របំផុត​នេះ​ សត្វជ្រូកព្រៃ​ ក៏ត្រូវបានគេឱ្យដឹងថា​ ក្រុមព្រាន​បានធ្វើអន្ទាក់រាប់ពាន់កន្លែង​ក្នុ​ង​តំបន់នីមួយៗសម្រាប់ទាក់យកសាច់លក់ជារៀងរាល់ថ្ងៃ។
តាមប្រភពពីពលរដ្ឋរស់នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា ពេលបច្ចុប្បន្ននេះ បើនិយាយ សត្វប្រើស រមាំង ឈ្លូស​ នៅក្នុងទឹកដី​ខេត្តកំពង់ស្ពឺ​ គេ​កម្របានជួបប្រទះទៀតណាស់ ហើយបើដឹង​ថា តំបន់ណា មាននោះ ក្រុមព្រានព្រៃ​តែង​រុករក​មិនសូវសល់ឡើយ បើទោះតំបន់នោះអភិរក្សក៏ដោយ។​ ក្រុមអ្នកប្រមាញ់សត្វ​ទាំង​នោះ​ មិនប្រាថ្នាចង់បានសាច់សត្វសម្រាប់លក់​ ឬប្រមាញ់សម្រាប់យកសាច់មក​ទុក​បរិភោគឡើយ តែអ្វីដែល ពួកគេចង់បាននោះ​ គឺស្នែង​សម្រាប់យកមកលក់តែប៉ុណ្ណោះ​ ពីព្រោះវាមានតម្លៃរាប់រយដុល្លារ ក្នុងមួយក្បាលៗហើយ បើរកបាននោះ​ មិនខ្វះទេ​ឈ្មួញ​ទទួលទិញ​យក។ សម្រាប់អ្នកស្រុកនៅ​តំបន់​នេះ​ ដែលគ្មានការងារធ្វើ​ នៅពេលផុត​រដូវ​ធ្វើស្រែ គេតែងនាំគ្នាឡើងព្រៃភ្នំរុករកសត្វព្រៃ​ឬអនុផលព្រៃ​ឈើស​ម្រាប់មក​លក់​ចិញ្ចឹម​ជីវិត។ ពួកគេមាននាំគ្នា ទៅទាំងក្រុមៗ​ ហើយនៅពេលដឹងថា​ ទីកន្លែងណាមាន​សត្វ​ព្រៃ​រស់នៅ តែងនាំគ្នា​តាម​​ប្រមាញ់ ពុំសូវខ្លាចក្រែងទេ។
បុរសអ្នកប្រមាញ់សត្វព្រៃម្នាក់ ឈ្មោះ គុណ​ នៅឃុំជាំសង្កែ​ បានបញ្ជាក់ឱ្យដឹងថា​ កន្លងមក គាត់ជាមួយអ្នកភូមិតែង​បាននាំគ្នាចូលព្រៃ​ជាញឹកញាប់​ ហើយកាលពីមុនមក​ ពេលទៅរកអនុផលព្រៃឈើម្តងៗ តែងបានសត្វព្រៃត្រឡប់ មកផ្ទះវិញពុំដែលខាន​ ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំនេះ សត្វព្រៃខ្សត់ខ្សោយខ្លាំងណាស់​ ហើយរកសឹងលែងបាន​ទៀតហើយ។ អ្វីដែលគាត់បាននោះមានតែសត្វពស់ សត្វអណ្តើក​ និងសត្វប្រភេទតូចៗ​ប៉ុណ្ណោះ។ ចំណែកសត្វធំៗ ដូចជាឈ្លូសរមាំង ប្រើស​ ឬសូម្បីតែសត្វខ្ទីង​ ទន្សោង​នោះ​លែងបានឃើញទៀត​ឡើយ។​
បុរសរូបនេះ បានបញ្ជាក់ថា​ សត្វព្រៃធំៗ​ ពេលបានស្នែង យកមកលក់​ គឺបាន​តម្លៃ​ខ្ពស់ណាស់ដូចជាសត្វប្រើស សត្វរមាំង​ បើស្នែងធំ​មួយក្បាល​ គេអាចលក់បាន​តម្លៃ​ចាប់ពី៣០០ដុល្លារឡើងទៅដល់រាប់ពាន់ដុល្លារ។ ចំណែក សត្វខ្ទីង​ ស្នែងធំល្មម​ បើរក​បានមួយក្បាលៗ គេអាចលក់ក្នុងព្រៃចាប់ពី២០០ ទៅ៤០០ដុល្លារ​ ហើយ បើក្រុមឈ្មួញ​យកទៅលក់បន្តទៀត មានតម្លៃចាប់ពី ៥០០ ទៅ២០០០ដុល្លារ។​
ចំពោះអ្នកមក​ទិញ​នោះ​ មិនខ្វះទេដោយភាគច្រើនជាអ្នក មានលុយ ដែលក្នុងនោះរាប់ទាំងមន្រ្តី ឧកញ៉ា​ទិញ​យក ទៅតាំងផ្ទះសម្បែង​របស់គេហើយរបស់ទាំងនេះ គេចូលចិត្តបំផុត។
អ្នកប្រមាញ់សត្វព្រៃរូបនេះ បានឱ្យដឹងដែរថា ”កាលពីមុន​ អ្នករកសត្វព្រៃធំៗ​ បាន​មួយក្បាលៗ មិនមានតម្លៃប៉ុន្មានទេ តែពេលនេះ​ ពេលរក​បានមួយក្បាលៗ​ គេសង្វាត​បំផុត គឺស្នែងដើម្បីយកទៅលក់។​ ក្រុមអ្នកស្រុ​ក​ ពេលរកបានម្តងៗ​ យកស្នែងលក់​ចែក​លុយគ្នា​ក៏មិនបានច្រើនដែរ គឺម្នាក់ បន្តិចៗ​ ព្រោះថាគ្នាច្រើន​ ប៉ុន្តែយ៉ាងណាបើ​រកសត្វ​ព្រៃបាន គេបានទាំងសាច់​ និងស្នែង​ អញ្ចឹងហើយនៅពេល​ចប់ រដូវធ្វើ​ស្រែគ្មានអ្វី​ធ្វើ​មាន​តែឡើងព្រៃភ្នំ ដើម្បីរកសត្វ និងឈើសម្រាប់លក់ប៉ុណ្ណោះ”។
បុរសរស់នៅស្រុកភ្នំស្រួចម្នាក់ ឈ្មោះជា​ រដ្ឋ​ ដែលជាអ្នកធ្លាប់ដើរ​ព្រៃជើង​ចាស់​ម្នាក់ បានឱ្យដឹងពាក់ព័ន្ធពីសត្វព្រៃ នៅស្រុកឱរ៉ាល់ថា ពេលនេះ​ សត្វខ្ទីង​ និងទន្សោង​បើ​តាមគាត់ដឹងមានសេសសល់តិចតួចណាស់ ប៉ុន្តែគាត់ជឿថា​ ទំហំនៃការរុករករបស់​ព្រានព្រៃ ដូច​រៀងរាល់ថ្ងៃនេះ​ មិនយូរទៀតទេ​ សត្វព្រៃច្បាស់ជាត្រូវហិន​ហោចទាំង​ស្រុង​តែ ម្តង។ ពីព្រោះថា​ សត្វព្រៃដែលកម្រដូចជាសត្វខ្ទីង​ ត្រូវបាន​គេធ្វើអន្ទាក់ ​ស្ទាក់​ចាប់ស្ទើរគ្រប់កន្លែង ឱ្យតែពួកគេដឹង ថា សត្វនេះរស់នៅ។​ ពេលស្ទាក់ចាប់បានម្តងៗ​ គេ​តែងបង្អត់បាយ​បង្អត់​ទឹកវា​រាប់​ថ្ងៃ ​ដោយមិនហ៊ានចូលសម្លាប់ ភ្លាមៗទេ ដោយសារសត្វ​នេះកម្លាំងខ្លាំងខា្លចវា តដៃ​ ដូចនេះ​ នៅពេលវាខ្សោយកម្លាំងហើយ​ ទើបក្រុម​ព្រាន​​ចូល​សម្លាប់តែម្តង។ ក្នុងពេលយកចេញពីព្រៃទៀតសោត មានការប្រយ័ត្នប្រយែង​ណាស់​ ព្រោះថាមេព្រៃតែងស្ទាក់ ចាប់ ប៉ុន្តែ​យ៉ាង​ណាអ្នកប្រមាញ់​ គេស្គាល់ផ្លូវនៅតែអាចយក​ចេញមកលក់បានដោយមិនជួបការលំបាកនោះឡើយ។
បុរសរូបនេះឱ្យដឹងបន្ថែមថា ”រឿងសម្លាប់សត្វខ្ទីង សត្វ ទន្សោងនោះ​ បំណងធំ​បំផុត​របស់​គេ គឺគ្មានអ្វីក្រៅពីយក ស្នែងលក់នោះទេ។​ ពេលនេះស្នែងតម្លៃកាន់​តែ​ថ្លៃ ​ក្រុមអ្នកស្រុក ដែលជាព្រានព្រៃឱ្យតែបានឮមិនបានទេតែង​ក្រវ៉ែល​បើទោះបីកន្លែងនោះគេការពារ ឬអភិរក្សបែប ណាក្តី”។​ អ្នកដើរព្រៃរូបនេះ​ ឱ្យដឹងថា​ សត្វខ្ទីង​ បើតាម គាត់ដឹង​គេបានសម្លាប់នៅខេត្តកោះកុង​ញឹកញាប់​ដែរ​ដោយក្នុងនោះ​បានកាប់ច្រៀកក្បាលយកស្នែងមកលក់ ក្នុងមួយខែចាប់ពី ២ទៅ៣ក្បាល ដោយក្នុងនោះយកទៅ លក់ នៅខេត្ត​កំព​ង់ស្ពឺ ​និងខ្លះដឹកទៅ​លក់​ភ្នំពេញ ឬខ្លះ មាននាំយកទៅបរទេសថែមទៀត ៕

Monday, 4 February 2019

លោកផែង វណ្ណៈចេញមុខជាថ្មីថា៖ទោះចំប៉ីខ្មៅសុំទោស១លាន១សែនដង​គឺមិនអាចលេីកលែងបានទេ ត្រូវតែប្រឈមមុខផ្លូវច្បាប់ដាច់ខាតនិងទទូលទោសកុំឲ្យ..!(មានវីដេអូចំប៉ីខ្មៅសុំទោស)

កាលពីយប់មិញមានមានបុគ្គលម្នាក់ ដែលត្រូវគេស្គាល់ឈ្មោះថា ចំប៉ីខ្មៅ ដែលបានជេរប្រមាថខ្មែរយើងដល់ពូជតែម្តរង ដោយថា ខ្មែរជាពូជថោទាប ពូជតិរិច្ឆាន ក្រោយពីមានបុរស៣នាក់បានជិះម៉ូតូមក ហើយថែមទាំងបានខោកក្បាលបុគ្គលរូបនេះ។ បើតាមគណណីឈ្មោះ Heng Yin ដែលត្រូវគេស្គាល់ថាជាចំប៉ីខ្មៅ បានបង្ហោះវីដេអូជេរប្រមាថកប់ៗមាត់តែម្តង ដែលធ្វើអោយមហាជនមានការខឹងសម្បារជាខ្លាំង រហូតដល់មានបុគញគលល្បីៗជាច្រើនបានចេញមុខរិះគន់ើខ្លាំងៗ ហើយថានឹងប្តឹងចំប៉ីខ្មៅនេះ។

បន្ទាប់ពី បុគ្គល ហេង​ យិន ហៅ ចំប៉ីខ្មៅ បានចេញវីដេអូសុំទោសដោយលើកឡើងថា «ដោយលើកឡើងថាហេតុផលមកពីខ្លួនខឹងនឹងជនដែលមកខោកក្បាលខ្លួននោះខ្លាំងពេក ទើបទប់អារម្មណ៍មិនជាប់ ទើបប្រើពាក្យអសុរសដៀលចំៗ»លោក ផែង វណ្ណៈ បានចេញសេចក្តីប្រកាស់ជាថ្មីថា៖«បន្ទាប់ពី​មានផ្ទុះប្រតិកម្មកក្រេីកមេឃ​រញ្ជួយដី​ ពីប្រជាជនខ្មែរចំពោះ​ អាខ្ទេីយកាត់យួន​ ហេង​ យិន​ ដែល​ដៀលខ្មែរកប់ៗមាត់​ ពេលនេះ​អាខ្ទេីយយួន​ ហេង​ យិន​ បានសុំទោសជាសាធារណៈហេីយ​។ខ្ញុំ​ ផែង​ វណ្ណៈ​ សូមប្រកាសជាសាធារណៈថា​ ទោះបីអាខ្ទេីយ​ ហេង​ យិន​ សុំទោស១លានដង​ ក៏យេីងមិនលេីកលែងដែរ​ ។​ អាខ្ទេីយយួន​ ហេង​ យិន​ ត្រូវតែប្រឈមមុខចំពោះផ្លូវច្បាប់ដាច់ខាត​។»៕
 

ចូលរួមរំលែកទុក្ខផង! ថ្ងៃគេសែនចិនសប្បាយរីករាយ យ៉ារ៉ូ យំបោកខ្លួន ព្រោះតែ…

ថ្មីៗនេះមានគណនីInstragramមួយបានបង្ហោះរូបយ៉ាងក្រៀមក្រំនិងសោកសង្វែកខណៈដែរពេលនេះអ្នកខ្លះកំពុងតែសប្បាយ ដោយគណនីនោះជារបស់លោក យ៉ារ៉ូ បានធ្វើការរៀបរាប់
«ឆ្នាំមុនខែកុម្ភៈនេះ ខ្ញុំបានបាត់បង់លោកយាយតែម្នាក់គត់របស់ខ្ញុំ ឯចំណែកឆ្នាំនេះក្នុងខែតែមួយ មីងបង្កើតរបស់ខ្ញុំក៏ត្រូវចាកចោលខ្ញុំទៀត។ គ្រប់គ្នានិយាយថា ខែនេះគឺជាខែនៃក្តីស្រលាញ់ តែសម្រាប់ខ្ញុំ ខ្ញុំគិតថាគឺជាខែនៃការត្រូវបាត់បង់ ហើយខែនេះក៏ជាខែកំណើតរបស់ខ្ញុំដែរ។ វាពិតជាឈឺចាប់ណាស់ ខ្ញុំស្អប់អារម្មណ៍នៃការបាត់សមាជិកគ្រួសារខ្លាំងណាស់» ។ 

Sunday, 3 February 2019

លោក ត្រាំ ថា ប្រើ​យោធា​ជា​ជម្រើស ឯ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ត្រៀម​កម្ទេច​រាល់​សត្រូវ​ឈ្លានពាន​......

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បានប្រកាស​ជា​សាធារណៈ​នូវ​ជំហរ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​លោក ត្រាំ មិនបាន​បញ្ជាក់​ទេ​ថា នៅ​កាលៈទេសៈ​ណា​ទើប​អាមេរិក​សម្រេចចិត្ត​ប្រើប្រាស់​ជម្រើស​មួយ​នេះឡើយ ខណៈ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកាស​ការពារ​ខ្លួន​ជាស្រេច​។ អាមេរិក​ដែល​គាំទ្រ​លោក ហ័ន ក្វៃ​ដូ ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​នោះ កំពុងតែ​ដឹកនាំ​យុទ្ធនាការ​ដើម្បី​ទម្លាក់​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​។


ខណៈ​ស្ថានភាព​នយោបាយ​កាន់តែ​តានតឹង ជម្រើស​ប្រើ​យោធា​ដើម្បី​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ធ្លាក់​ចេញពី​បបូរមាត់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយផ្ទាល់​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ លោក ត្រាំ ត្រូវបាន​សួរថា កត្តា​អ្វីខ្លះ​ដែល​អាមេរិក​សម្រេចចិត្ត​ធ្វើ​អន្តរាគមន៍​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រធានាធិបតី​អាមេរិក​មិនបាន​ផ្ដល់​ចម្លើយ​ជាក់លាក់​ឡើយ តែ​ព្រមាន​ថា យោធា​គឺជា​ជម្រើស​មួយ​។​
 
​សព្វថ្ងៃនេះ អាមេរិក​កំពុង​ដឹកនាំ​ប្រទេស​ជាច្រើន​ក្នុងការ​អូសទាញ​លោក ម៉ា​ឌុយ​រ៉ូ ឲ្យ​ចេញពី​កៅអី​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ កាល​ថ្ងៃទី​២៣ ខែមករា​កន្លងទៅ ក្រុង​វ៉ាស៊ីនតោន​បានទទួល​ស្គាល់​ប្រធានសភា ហ័ន ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​អ្នកនយោបាយ​រូបនេះ​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ចំពោះមុខ​បាតុករ​រាប់ពាន់នាក់​។ លោក ក្វៃ​ដូ ចាត់ទុក​លោក ម៉ា​ឌុយ​រ៉ូ ជា​មេដឹកនាំ​ស្របច្បាប់ ព្រោះ​ការជាប់ឆ្នោត​របស់លោក​ជា​រឿង​ខុសច្បាប់​។ 
 
​លើសពី​ព្រមាន​ប្រើ​កម្លាំង​ទ័ព​នោះ លោក ត្រាំ ក៏​អះអាងថា លោក​បដិសេធ​សំណើ​ចរចា​របស់លោក ម៉ា​ឌុយ​រ៉ូ កាលពី​ខែ​មុន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា ជំហរ​អាមេរិក និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ឆ្ងាយ​គ្នា​ណាស់​។ 
 
​ភ្លាមៗ​ក្រោយ​ប្រធានាធិបតី​អាមេរិក​ប្រកាស​ដូចខាងលើ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏​ចេញមុខ​ប្រតិកម្ម​តប​វិញ និង​ចាត់ទុក​ការលើកឡើង​របស់រប​ស់លោក ត្រាំ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ អនុ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា  Delcy Rodriguez ប្រកាសថា ប្រទេស​លោកស្រី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​វាយបក​សត្រូវ​ឈ្លានពាន​។ លោកស្រី​អះអាង​ទៀតថា បញ្ហា​អធិបតេយ្យ​មិនអាច​ចរចា​ឡើយ​ទេ តែ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​ការពារ​ខ្លួន​ដាច់ខាត​។​
 
​រដ្ឋបាល​ប្រធានាធិបតី ត្រាំ តែង​លើក​ឡើងជា​ញឹកញាប់​នូវ​ការប្រើប្រាស់​កម្លាំងយោធា ស្រប​ពេលដែល​អាមេរិក​ក៏​ព្យាយាម​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ​តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ និង​ការអំពាវនាវ​ឲ្យ​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ងាក​ទៅ​គាំទ្រ​លោក ក្វៃ​ដូ វិញ​។ អាមេរិក​ក៏​ស្នើ​ឲ្យ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ដើរ​តាម​ខ្លួន​ក្នុងការ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វ័យក្មេង​រូបនេះ​ដែរ​។​
 
​យ៉ាងណាមិញ លោក ម៉ា​ឌុយ​រ៉ូ ដែល​ដឹកនាំ​ប្រទេស​ធ្លាក់​មកដល់​ស្ថានការណ៍​ដូច​បច្ចុប្បន្ន នៅតែមាន​មហាអំណាច​គាំទ្រ​ច្រើន​ដូចជា​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​តួ​ក​គី​ជាដើម​។ កាន់តែ​សំខាន់​នោះ លោក​ក៏​នៅមាន​ការគាំទ្រ​របស់​យោធា​ដដែល ទោះជា​មានការ​រត់គេច​ពី​មន្ត្រី​យោធា​មួយចំនួន​ក្ដី​។ ចុងក្រោយ​នេះ ឧ​ត្ត​ម​សេនីយ៍​ជើង​អាកាស​ម្នាក់​បានទទួល​ស្គាល់​លោក ក្វៃ​ដូ ប៉ុន្តែ​វា​នៅតែ​មិនអាច​បង្ក​ក្ដីបារម្ភ​សម្រាប់​លោក ម៉ា​ឌុយ​រ៉ូ ដ្បិត​ឧ​ត្ត​ម​សេនីយ៍​ក្ដាប់​ទ័ព​ឈរ​ខាង​លោក​ទៅហើយ​៕
 

Thursday, 31 January 2019

វីធីបំបាត់ភាពងងុយគេង ក្នុងពេលកុំពុងរៀន ឬ ពេលកំពុងធ្វើការ

ឈប់បារម្ភទៀតទៅ លោកអ្នកដែ​ល​មា​ន​អា​រ​ម្ម​ណ៍ងងុយគេង ​នៅ​ពេ​ល​រ​សៀ​លដែលពួកគេកំពុងសិក្សា ឬធ្វើការ ភា​គ​ច្រើ​ន​តែ​ង​តែ​ពឹ​ង​ផ្អែ​ក​លើ​កា​ហ្វេCoffee
ទោះបីជាពួកគេដឹងហើយថា​ ប្រសិនបើ​ទ​ទួ​ល​ទា​ន​កា​ហ្វេ​ជាញឹ​ក​ញា​ប់​ពេក ​នឹ​ង​ផ្តល់ផលមិ​ន​ល្អ​ចំ​ពោះ​សុ​ខ​ភា​ព​ជាមិនខាន។​ ​
​        ដូ​ច្នេះ​អ្នកគួ​រតែ​ងា​ក​ម​ក​ប្រើ​ជ​ម្រើ​ស​ផ្សេ​ង​វិញដែ​ល​មា​ន​ប្រ​យោ​ជ​ន៍​ជា​ង​នេះ​

  • ទី១៖  ប​ន្លែ​ ​ផ្លែ​ឈើ​ ​ដែ​ល​មា​ន​វី​តា​មី​នសេ​ ​(C)​ ​ដូ​ចជា​ ផ្លែត្របែក ក្រូច ពេលរាងកាយអស់កម្លាំង ប្រយោជន៍​ពីវីតាមីនសេ ​នឹ​ង​ជួ​យ​ប្រ​ឆាំ​ង​ភា​ព​តា​ន​តឹ​ង​ ​និ​ង​ទុ​ក្ខ​កង្វល់បាន ។​
  • ទី២៖ ធ​ញ្ញ​ជា​តិ​ ​៖​ ​ដូ​ច​ជា​ ​ស​ណ្តែ​ក​ ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និង ធ្វើ​ឱ្យ​ស្រស់​ថ្លាបាន។ អាហារប្រភេទនេះ ​ស​ម្បូ​រ​ដោ​យ​ប៉ូ​តា​ស​ស្យូ​ម​ ​និ​ង​ម៉ាញេស្យូម។ ក្រៅពីនេះ ក៏​ជា​ប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ ។
  • ទី៣៖ ផ្លែ​ឈើ​ដែ​ល​មា​ន​ជា​តិ​ក្រូមីញ៉ូម ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងបង្កើនថាម​ពលដល់រាងកាយ ដែលអាចជួយបន្ថយភា​ពងងុយគេង ងោ​ក​ងុ​យ​បា​ន​យ៉ាងល្អដូចជា ផ្លែប៉ោម ចេក ជាដើម។ ជាពិសេស ផ្លែប៉ោម មានជាតិស្ករម៉ូលេគុលទោលច្រើន ​ជួ​យ​ជំ​រុ​ញ​ភា​ព​ស្រ​ស់​ស្រា​យ​ដ​ល់​រា​ង​កាយ​ ថែមទាំងងាយស្រួលរំលាយ ទើបរាង​កាយ​អាច​ទាញ​យក​ថាម​ពល​ទៅប្រើប្រាស់បានភ្លាមៗ ​និ​ង​ពុំ​មា​ន​គ្រោះ​ថ្នា​ក់​ចំ​ពោះ​រា​ង​កា​យ​។ លោកអ្នក​អាច​ទទួល​ទានផ្លែ​ប៉ោម​​ ជំនួសកាហ្វេនៅពេលព្រឹកក៏បាន ។​
  • ទី៤៖ គ្រាប់ធ​ញ្ញ​ជា​តិ​ ​ដូ​ច​ជា​ ​ស​ណ្តែ​ក​ ល្ង អង្ករសំរូប អាចជួយបំប៉នសរសៃប្រសាទ និងធ្វើ​អោយស្រស់​ថ្លាបាន។ អាហារប្រភេទនេះ ​ស​ម្បូ​រ​ដោ​យ
    ​ប៉ូ​តាស​ស្យូ​ម​ ​និ​ង​ម៉ាញេស្យូម។ ក្រៅពីនេះក៏​ជា​ប្រភពផ្តល់ជាតិប្រូតេអ៊ីន បង្កើនថាមពលដល់រាងកាយផងដែរ ៕


Wednesday, 30 January 2019

សម្តីមាសទាំង១០របស់មហាសេដ្ឋី Bill Gate អោយហ៊ានតស៊ូជាមួយបញ្ហា

1.ទោះខ្ញុំបាក់ទឹកចិត្តយ៉ាងណា​ ក៏ខ្ញុំនៅតែមានស្នាមញញឹមជាមួយការងារលំបាកៗជានិច្ច។
2.ពេលខ្ញុំរកសុីដំបូងធ្វើការមិនខុសពីមនុស្សឆ្កួតគ្មានឡើយថ្ងៃឈប់សម្រាក។
3.បើខ្វះដើមទុនអាចខ្ខីគេបាន តែបើខ្វះជំនឿចិត្តវិញគឺពិបាកខ្ចីគេណាស់។
4.ស៊ូចុះចាញ់ម្តងម្កាលតែមិនចុះចាញ់រហូតនោះទេ។
5.គេគ្មានជំនឿចិត្តលើអ្នកមិនធ្ងន់ដូចអ្នកគ្មានជំនឿចិត្តលើខ្លួនឯងទេ(ចង់ពូកែរកសុីត្រូវចេះសម្លៀងកាំបិត)។
6.កុំប្រៀបធៀបជីវិតអ្នកជាមួយអ្នកដ៏ទៃបើដូច្នោះគឺប្រមាថជីវិតខ្លួនឯងហើយ។
7.ចង់ជោគជ័យធំអ្នកត្រូវហ៊ានប្រថុយអោយធំដែរកុំខ្លាចបរាជ័យកុំខ្លាចខ្មាស់គេ។
8.ស៊ូរវល់១ម៉ោងដើម្បីបានប្រាក់រាប់លានដុល្លាប្រសើរជាងរវល់រាប់ម៉ោងដើម្បីបានប្រាក់១ដុល្លា។
9.កើតមកក្រមិនមែនជាកំហុស​ តែបើដឹងថាក្រហើយនៅតែខ្ជិលនោះជាបញ្ហាដែរធំបំផុត។
10.រកសុីមិនប្រកាន់ក្មេងរឺក៏ចាស់ទេសំខាន់អោយមានគំនិតធ្វើវា។


School Software for Management of Schools in Best Possible Way.......

The best part of the board through programming is that a school the executives framework will make the work a lot simpler and intriguing to work. The whole school the board structure at each dimension of the executives can be kept up by unimportant a presentation of school the executives programming and that will leads towards a superior execution of school at the board level. The better managerial chain of command can made progressively viable and with diminished work exertion. The utilization of School programming makes the framework to keep running in a more brilliant way and with to have a cutting edge approach towards training the executives. This makes working, the executives or consistently learning at a school a greatly improved and present day put and that prompts give a decent base to the advancement of future.

Numerous Schools now a days are utilizing the electronic online school programming so as to coordinate the framework with an online association. The online school programming gives the productivity of an online administration and revealing strategy to the school the executives. This framework gives a superior methodology towards the administration and working of the schools. This sort of programming has truly enhanced the standard of concentrate in school.

The HR Software Solutions gives a product named School App Ondemand which is a standout amongst the best online school the executives programming which is a standout amongst the best administration programming at a moderate costs with a year on free administrations for every one of its modules. Our School Management System have different modules, for example, Admission Management, Registration Management, Payroll Management, Attendance Management, Information Management and so forth..

Our school the executives programming deals with the general school exercises, for example, participation, enrollment, arrangement booking and so on. Numerous a period we have seen an issue identified with the administration of information identified with data however our framework gives best information the board modules. The understudy data can be put away , recovered and saw with an online id. The information identified with different procedures can likewise be overseen along these lines.

The expenses the board and other budgetary spending the executives is one of the hardest perspective to handle, in light of the fact that any misunderstanding in records the executives may prompts a noteworthy misfortune to the association. This issue is better methodology with school expense the executives and record the board modules. This can influence the things to go right and give extremely powerful answers for the school the board. All in all, these strategies make it simple for a school organization to do forms in a superior way.

អង្គការសហប្រជាជាតិ នឹង​ត្រួតពិនិត្យឡើងវិញ​ ពី​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា.......

នេះ​បើតាម​​​​​​​​​​​​​ការផ្សាយ​របស់​​​​​​​​​​​​អង្គការ លី​​​​​​​​​​​​​​​​​​​​កាដូ​នៅ​ថ្ងៃទី​៣​​​​​​​​​០​ខែម​​​​​​​​​​​​​​​​​​​​​​​​ករា​ឆ្នាំ​២០១៩ នេះបានបង្ហាញ របាយការ​ណ៍​ស្តីពី​ស្ថានភាព​​​​​​សិ​ទិ្ធ​មនុស្ស​នៅ​​​​​​​​​​​​​​​កម្ពុជា ត្រូវ​បា​​​​​​​​​​​​​នដាក់​ចូល​​​​​​​​​​​​​​​​​​​​​​​​ទៅ​ក្រុមប្រឹក្សា​សិ​ទិ្ធ​ម​​​​​​​​​​​​​​​​​​​នុស្ស​នៃ​អង្គការ​​​​​​​​​​​​​​​​​​​​​​​​​​​សហប្រជាជាតិ​នា​ថ្ងៃនេះ ដើម្បី​ធ្វើកា​​​​​​​​​​​​រ​ត្រួតពិនិត្យ ដែល​​​​​​​​​​​​​​នេះ​ជា​ផ្នែក​មួយ​​​​​​​​​​​​​​​​​​​​​នៃ​នីតិវិធី​នៃ​​​​​​​​​​​​ការត្រួត​​​​​​​​​​​​​ពិនិត្យ ជា​សា​​​​​​​​​​​​កល និង​​​​​​​​​​​​​​​​​​​​​​​ជា​ទៀងទាត់ (UPR)​។ 

​អង្គការ លីកាដូ បាន​​​​​​​​​​​​ចូលរួមចំណែ​​​​​​​​​​​ក នៅក្នុង​របា​​​​​​​​​​​​​​​​យការណ៍​រួម​ចំនួន​ពី​​​​​​​​​​​​​​​​​​​​​​​​​រ ដែល​រៀបរៀងឡើង​ដោ​​​​​​​​​​យ​អង្គការ​ស​​​​​​​​​​​​​​​​​​​​​​​​​ហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជា​​​​​​​​​​​​​​​​តិ (FIDH) និង វេទិកា​អា​​​​​​​​​​​ស៊ាន​​​​​​​​​​​​​​​​សម្រាប់​សិ​ទិ្ធ​មនុស្ស និ​​​​​​​​ង​ការអ​​​​​​​​​​​​ភិវឌ្ឍន៍ (FOR​​​​​​​​​​​UM-AS​​​​​​​​​​​​​​​​​​​​​​​​IA)​ដោយបាន​បង្ហាញ​នូវ​ការ​​​​​​​​​​​​​​​​​បង្ក្រាប​រប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់​អាជ្ញាធ​រ​រដ្ឋ​មក​​​​​​​​​​លើ​អ្នកការពា​​​​​​​​​​​​​​​រ​សិ​ទិ្ធ​មនុស្ស សា​​​​​​​​​​រព័ត៌មា​​​​​​​​​​ន និង​ក្រុម​សង្គម​​​​​​​​​​​​​​​​​​​​​​​ស៊ីវិល ហើយ​និង​ផល​​​​​​​​​វិបាក​នៃ​ការរំលោ​​​​​​​​​​​​​​​​​​​​ភ​សិ​ទិ្ធ​ដីធ្លី​។​ 

​របាយការណ៍​រួម ​​​​​​​​​​​​​ដែល​ត្រូវបាន​​​​​​​​​​​​​​​​រៀបរៀងឡើង​ដោយ​​​​​​​​​​​ អង្គការ​ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហព័ន្ធ​សិទ្ធិមនុស្ស​​​​​​​​​​​​​​​​​​​​​​​​អន្តរជាតិ (FIDH) និង​​​​​​​​​​​​​​​​​​​​​​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​កា​​​​​​​​​​​​​​​រពារ​សិ​ទិ្ធ​មនុស្ស លី​​​​​​​​​​​​​កាដូ និង​ត្រូវបា​​​​​​​​​​​ន​ផ្ញើ​ទៅកាន់​​​​​​​​​​​​​​កិច្ចប្រជុំ​លើក​​​​​​​​​​​​​​​​ទី​៣២ នៃ​ក្រុមការ​​​​​​​​​​​​​​​​​​​​​​​ងារ​ស្តីពី​ការត្រួតពិនិត្យ​ជា​សាក​​​​​​​​​​​​​ល និង​ជា​ទៀងទា​​​​​​​​​​​​ត់ (UPR) គឺ​និ​​​​​​​​​​យាយ​អំពី​លំ​​​​​​​​​​ហ​នៃ​ការអ​​​​​​​​​​​​​​​​​​​​​​​​នុវត្ត​សិ​ទិ្ធ​រប​​​​​​​​​​​​ស់​ក្រុម​ស​​​​​​​​​​​ង្គម​ស៊ី​​​​​​​​​​​​​​​​​​​​​​វិល និង​អ្នកកា​​​​​​​​​​​​​​​​​​​​រពារ​សិ​ទិ្ធ​​​​​​​​​​​​​​​​​​​​​​​មនុស្ស​។​ 

​របាយការណ៍​​​​​​​​​​​​​​​​​​​​​​​រួមមួយ​ទៀត ដែល​ត្រូវបាន​​​​​​​​​​​​​រៀបរៀងឡើង​ដោ​​​​​​​​​​​​​យ អង្គការ​ស​​​​​​​​​​​​​​​​​​​​​​​​​​​ហព័ន្ធ​សិទ្ធិមនុស្ស​អ​​​​​​​​​​ន្តរជាតិ​​​​​​​​​​​​​​​​​​​​​ (FIDH) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​​​​​​​​​​​ពារ​សិ​ទិ្ធ​មនុស្ស លី​​​​​​​​​​​​​​កាដូ និង វេទិកា​​​​​​​​​​អាស៊ាន​​​​​​​​​​​​​​​​សម្រាប់​សិ​ទិ្ធ​ម​​​​​​​​​​​​​នុស្ស និង​ការអ​​​​​​​​​​​​​​​​​​​​​​​ភិវឌ្ឍន៍ (FORUM-ASIA) និយា​​​​​​​​​យ​អំពី​ការរំលោ​​​​​​​​​​​​​​​ភ​យក​ដីធ្លី និង​កា​​​​​​​​​​​​​ររំលោភ​សិ​ទិ្ធ​ដែល​​​​​​​​ពាក់ព័ន្ធ​នឹង​ដីធ្លី​។

ក្តៅៗ !! អតីត​មន្ត្រី​យោធា​វេណេស៊ុយអេឡា អំពាវនាវឲ្យ​អាមេរិក​ផ្តល់ជំនួយ និងអាវុធ​ដល់ពួកគេ ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល......

     វ៉ាសុីនតោន៖ នៅថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ អតីតកងទ័ពវេណេស៊ុយអេឡា បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បំពាក់អាវុធដល់ពួកគេ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយចាត់ទុកថា សំណើរបស់ខ្លួគឺដើម្បីស្វែងរកសេរីភាព។
លោក ខាឡូស ហ្គីលឡិន ម៉ាទីណែស (Carlos Guillen Martinez) និងលោក ចូស៊ូ អ៊ីដាលហ្គោ អាហ្សួចេ (Josue Hidalgo Azuaje) ជាអតីតកងទ័ពវេណេស៊ុយអេឡា និងកំពុងនៅជ្រកកោននៅក្រៅប្រទេសបានបា្រប់ CNN ថាពួកគេចង់បានជំនួយយោធា និងអាវុធពីសហរដ្ឋអាមេរិក យកទៅផ្គត់ផ្គង់ដល់កងទ័ពមួយចំនួន នៅក្នុងប្រទេសវេណេស៊ុយអេឡា។ អ្នកទាំង២បន្ថែមទៀតថា ខ្លួនអាចទំនាក់ទំនងជាមួយកងទ័ពរាប់រយនាក់ ដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងអាចអំពាវនាវឱ្យកងទ័ពក្នុងស្រុក ងើបឡើងបះបោរប្រឆាំងនឹងរបបដឹកនាំលោក ម៉ាឌូរ៉ូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
         ថ្លែងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Guillen Martinez បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមជាកងទ័ពវេណេស៊ុយអេឡា យើងបានដាក់សំណើឱ្យសហរដ្ឋអាមេរិក ផ្ដល់ជំនួយដល់ពួកយើង ដើម្បីឱ្យយើង មានលទ្ធភាពរំដោះប្រជាជនវេណេស៊ុយអេឡា»។ បន្ថែមពីលើនេះ លោក Azuaje ក៏បានបញ្ជាក់ដូច្នេះថា ពួកលោកមិនមែនត្រូវការជំនួយពីអាមេរិកតែមួយគត់នោះទេ ពោលគឺលោកចង់បានការគាំទ្រពីប្រេស៊ីល កូឡុំប៊ី និងប៉េរូ រួមទាំងបងប្អូនយើងទាំងអស់ ងើបឡើងប្រឆាំងរបបផ្ដាច់ការ។
គួរជម្រាបថា ការស្នើសុំជំនួយយោធាខាងលើ កើតមានឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានព្រមានរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បើសិនជាហ៊ានប៉ះពាល់មេបក្សប្រឆាំងលោក Juan Guaidó នោះទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុត។ មិនតែប៉ុណ្ណោះ លោក Bolton ក៏បានជម្រុញឱ្យយោធាវេណេស៊ុយអេឡាឈប់គាំទ្រលោក ម៉ាឌូរ៉ូ និងជួយជ្រោមជ្រែងការផ្ទេរអំណាចដោយសន្តិវិធីឱ្យលោក Guaidó៕


គណនេយ្យ​Facebookមួយសួររកគ្រូពេទ្យដែរកំពង់តែចាក់ថ្នាំអោយអ្នកជំង.........

Heng SiveMey 35 mins  ·  ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ 😝 មុននេះបន្តិចគណនេយ្យFacebookខាងលើបាន...